Header Ads

សាក់យ័ន្ត្រលើខ្លួន ចាស់បុរាណជំនឿថា ជាមន្តអាគមន៍ដើម្បីការពារខ្លួន និងសេចក្តីសុខសប្បាយ



 សៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

សាកយ័ន្ត្រលើរាងកាយ ជាទំនៀមទម្លាប់មួយ ដែលខ្មែរសម័យអង្គរតែងតែយកការសាក់នេះជាមង្គល មុន​ពេលចេញទៅធ្វើសឹកសង្រ្គាម ដោយមានជំនឿថា សាក់យ័ន្ត្រជួយការពារគ្រប់គ្រងជៀសផុត​ពីគ្រោះកាច​ចង្រៃផ្សេងៗ។

ការសាក់យ័ន្ត្រនេះ បានកើតឡើងវិញនៅក្នុងឆ្នាំ២០១៤ លើទឹកដីខេត្តសៀមរាប ដោយចងក្រងជា​សហ​ព័ន្ធ​ខ្មែរ​​សាក់យ័ន្ត្រ ដែលមានលោកសាយ ទេវិន ជាប្រធាន។

លោក សម្បត្តិ​ ដែលជាសិស្សផ្ទាល់របស់លោក ទេវិន​ បានរៀបរាប់ឲ្យដឹងថា​ ការបង្កើតឡើងនូវការសាក់ យ័ន្ត្រខ្មែរនេះ គឺសំដៅរក្សាទំនៀមទម្លាប់នេះ កុំឲ្យបាត់បង់ និងបានផ្តោតទៅលើអ្នកដែលមានជំនឿ លើ​ការសាក់យ័ន្ត្រនេះ ដើម្បីទទួលបាននូវសេចក្តីសុខសប្បាយ។

លោក សម្បត្តិ បានបន្តទៀតថា ជាទូទៅនៅក្នុងសហព័ន្ធខ្មែរសាក់យ័ន្ត្រនេះ មិនសាក់ចំពោះ អនីតិជន​អាយុក្រោម១៨ឆ្នាំនោះទេ លុះត្រាតែបានសុំការអនុញ្ញាតពីអាណាព្យាបាលជាមុនសិន ទើអាចសាក់បាន សិល្បៈសាក់យ័ន្ត្រ មិនសំដៅតែភ្ញៀវជាតិក្នុងស្រុកនោះទេ ក្នុងនោះក៏មានភ្ញៀវបរទេសចូលមកសាក់​យ័ន្ត្រ​នេះដែរ ដោយសារគេចង់ដឹង និងស្វែងយល់ពីទំនៀមទម្លាប់ នៅអត្ថប្រយោជន៍ នៃការសាក់យ័ន្ត្រនេះ តើមានប្រយោជន៍យ៉ាងណាដែរ? ដែលខ្មែរយើងនិយមចូលចិត្តនូវការសាក់យ័ន្ត្រនេះ។

ក្នុងការសាក់យ័ន្ត្រនេះ គឺមានរយៈពេលពេញ១ថ្ងៃ និយាយពីតម្លៃចាប់ពី៥០ដុល្លា ទៅដល់ ១០០ដុល្លារ មិន​​ថាតែភ្ញៀវក្នុងស្រុក ឬភ្ញៀវបរទេសនោះទេ ក៏គិតតម្លៃដូចគ្នាដែរ។

បច្ចុប្បន្នសហព័ន្ធខ្មែរសាក់យ័ន្ត្រ ទទួលបានកូនសិស្សចូលមករៀនច្រើន ដោយចង់ស្វែងយល់ ពីប្រយោ​ជន៍​​​នៃការសាក់យ័ន្ត្រ និងចង់បាននូវសុខចម្រើនក្នុងគ្រួសារផងដែរ បើស្បែកស សាក់ទៅជាប់បានយូរ​ជាង​ស្បែក​​ខ្មៅ ដោយសារការសាក់យ័ន្ត្រនេះ មានអាយុកាលជាប់បានយូរអាចកំណត់បានរហូតដល់៤០ឆ្នាំ

No comments

Powered by Blogger.