Header Ads

លោក ឈ័ង លើកឡើងថា លក់ឆ្នាំងដាំបាយមិនដាច់ ក៏ព្រោះតែលំហូរឆ្នាំងអគ្គិសនីទំនើបច្រើន


 ខេត្តកំពង់ចាមៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

បើក្រលេកមកមើលការផលិតរបស់សិប្បកម្មឆ្នាំងពាម ប៉ុន្មានឆ្នាំមុន គឺលក់ដាច់ខ្លាំងតែក្នុងឆ្នាំ២០១៨ ប៉ុណ្ណោះ ព្រោះនាពេលថ្មីៗនេះ បែជាលក់លែងដាច់ ក៏ដោយសារលំហូរនៃឆ្នាំងអគ្គិសនីទំនើប នាំចូល​ច្រើន​ពេក  ហើយម្យ៉ាងទៀតរដ្ឋាភិបាលបានរៀបចំប្រព័ន្ធទឹក​ ភ្លើងមកដល់ជនបទតែម្តង។

លោក ឈ័ង ជាម្ចាស់សិប្បកម្មឆ្នាំងពាម​ ​ខេត្តកំពង់ចាម​ បានឲ្យដឹងថា ដោយសារបច្ចេកវិទ្យា​កាន់តែទំនើប​ប្រទេសកាន់តែអភិវឌ្ឍន៍ទៅៗ ទើបឆ្នាំងដាំបាយប្រើអុស ឬហ្គាសលែងមានអ្នកប្រើប្រាស់ទៀតហើយ។ បើទោះជាការប្រើប្រាស់ ក៏មានអ្នកប្រើប្រាស់តិចតួចដែរ​ ក៏ព្រោះតែឆ្នាំងដាំបាយ មានការវិវត្ត ដោយឥឡូវ មានខុនដូរខ្ពស់ៗ គឺគេប្រើតែឆ្នាំងអគ្គិសនី មិនប្រើអុស ចង្ក្រានហ្គាសទៀតឡើយ។

លោក ឈ័ង បានបន្តទៀតថា មកដល់ពេលនេះ ការផលិតឆ្នាំងដាំបាយ នៅតែបន្តសកម្មភាពនៅឡើយ តែលក់មិនចេញ នៅសល់ពេញឃ្លាំងពី ៥ទៅ៦ពាន់ឆ្នាំង ដែលអាចឈានទៅដល់ការក្ស័យធន ក៏ប៉ុន្តែ រូបលោក​​នៅតែបន្តការផលិតឆ្នាំងដាំបាយនេះដដែល តែត្រូវបន្ថយបរិមាណ ដោយកន្លងមកក្នុងពេល រដូវ​​ច្រូតកាត់ហើយឆ្នាំដាំបាយនេះ លក់ដាច់ណាស់ តែមកដល់ពេលនេះ បែជាលក់មិនចេញទៅវិញ។

ប្រភេទ​ឆ្នាំងដាំបាយ ដែលផលិតចេញពីវត្ថុធាតុដើម សំបកកំប៉ុងស្រាបៀរ ​មានតម្លៃឆ្នាំងតូច ៩០០០រៀល ឆ្នាំងលេខធំ ថ្លៃ៦០០០០រៀល។ លោកឈ័ង បន្តទៀតថា ដើម្បីយកបទពិសោធន៍ទាំងនេះ ត្រូវសិក្សាពី​ប្រទេស​ជិតខាង ​ដែលគេប្តូរផ្លាស់​ពីសិប្បកម្មខ្នាតតូច ទៅជាក្រុមហ៊ុនធំ ដោយសារប្រើប្រាស់ម៉ាស៊ីន​ទំនើបៗ ដើម្បីផលិតឆ្នាំងអគ្គិសនី។

លោកឈ័ង ក៏ចង់បើកក្រុមហ៊ុននេះដែរ ប៉ុន្តែគ្មានទុនគ្រប់គ្រាន់​ ម្លោះហើយត្រូវធ្វើការសិក្សាវិធីសាស្ត្រ​បន្ថែមទៀត នៅក្នុងស្រុកដើម្បីចែកចាយបណ្តាញឆ្នាំងដាំបាយនេះ ឲ្យមានដំណើរការឡើងវិញ៕

No comments

Powered by Blogger.