Header Ads

អង្គការធម្មជាតិសង្គ្រោះកម្ពុជា បានអភិរក្សរក្សា សិប្បកម្មតម្បាញពីកប្បាសឡើងវិញ



 ភ្នំពេញៈ

ដោយ៖ សេង​ ស៊ីដារ៉ូ
 

ផលិតផលដែលកើតចេញពីតម្បាញកប្បាស ដែលមានយូរលង់មកហើយ​ តែនាពេលបច្ចុប្បន្ននេះ ត្រូវ​បាន​អភិរក្ស និងបង្កើតឲ្យមានឡើងវិញ នូវសិប្បកម្មតម្បាញកប្បាសនេះ ដើម្បីជូយលើកស្ទួយដល់កម្រិត​ជីវភាពរបស់ប្រជាពលរដ្ឋ និងជួយដល់សេដ្ឋកិច្ចសង្គម។

សិប្បកម្ម ដែលត្បាញរវៃពីកប្បាសនេះ ត្រូវបានអង្គការធម្មជាតិសង្គ្រោះកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ​២០០៩ ដោយមានចំការដាំកប្បាស នៅស្រុកស្តៅ ខេត្តបាត់ដំបង ហើយធ្វើការដឹកជញ្ជូនយកមកកែច្នៃ តាមរយៈតម្បាញរវៃ នៅក្នុងឃុំកោះដាច់ រាជធានីភ្នំពេញ។

លោក សុខ រស្មី ប្រធានអង្គការធម្មជាតិសង្គ្រោះកម្ពុជា បានមានប្រសាសន៍ថា ​ក្នុងការបង្កើតឡើងនូវ​សិប្បកម្មតម្បាញ​កប្បាសនេះ គឺមានគោលបំណងជួយដល់ជនពិការ ជនទីទាល់ក្រ ដើម្បីដាំដំណាំ​កប្បាស​​​ឡើងវិញ​ ដោយនៅក្នុងរបបប៉ុលពត សិប្បកម្មនេះ ត្រូវបានបំបាត់ចោលអស់ទៅហើយ ដូច្នេះ​ហើយ​រូបលោក មានបំណងចង់ស្តាអភិរក្សរក្សា នូវប្រពៃណីមុខរបរនេះឡើងវិញ។​

រូបលោក បានដាំកប្បាស ដែលជាវត្ថុធាតុដើមពិតៗរបស់ខ្មែរ ដែលពីមុនមកធ្លាប់តែដាំ នៅកំពង់ចាម តែក្រោយមកក៏យកពូជមកដាំនៅបាត់ដំបងវិញ នៅលើផ្ទៃដី៤ហិកតា ហើយបានយកកប្បាសទាំងនេះ មក​​កែច្នៃនៅកោះដាច់ រាជធានីភ្នំពេញវិញ ។

ក្នុងសិប្បកម្មអង្គការនេះ បានជួយដល់ប្រជាពលរដ្ឋយើង ក្នុងមូលដ្ឋានបានច្រើន ដោយការរវៃត្បាញតាម​លក្ខណៈ​បុរាណសុទ្ធសាធ៕


No comments

Powered by Blogger.