Header Ads

ក្រុមហ៊ុន Cellcard ប្រគល់ប្រាក់​ និងរង្វាន់សរុបជាង ៣០ម៉ឺនដុល្លារ ជូនអតិថិជន


ភ្នំពេញៈ 

ដោយ៖ ឌឹម គឹមហាក់


ក្រុមហ៊ុន Cellcard បានប្រគល់ប្រាក់ និងរង្វាន់ផ្សេងទៀតជាច្រើន ដែលសរុបជាទឹកប្រាក់មានចំនួន ៣០ម៉ឺន ដុល្លារ ជូនអតិថិជន ដែលមមានសំណាងនៅក្នុងកម្មវិធីចាប់រង្វាន់ចុងក្រោយបង្អស់នេះ នាល្ងាចថ្ងៃទី១៨ ខែ​មករា ឆ្នាំ​២០១៩ នៅការិយាល័យកណ្តាលសែលកាត។

នៅក្នុងកម្មវិធីប្រគល់រង្វាន់លើកទី១ សម្រាប់ឆ្នាំ២០១៩នេះ អតិថិជនជាង ៣០នាក់​ បានមកចូលរួមទទួល​រង្វាន់ ដែលបានឈ្នះពីកម្មវិធី iKnowiKnow, Fish a Fino និង 10K Raffle
រង្វាន់មានដូចជា៖
១ ម៉ូតូ Yamaha Janus ឆ្នាំ២០១៨ មានអ្នកឈ្នះចំនួន ៨ អ្នក នៅក្នុងកម្មវិធី iKnowiKnow
២ ម៉ូតូ Yamaha Janus ឆ្នាំ២០១៨ មានអ្នកឈ្នះចំនួន១៨ អ្នក ក្នុងកម្មវិធី ស្ទូចយកម៉ូតូ
៣ លុយសុទ្ធ ១០ម៉ឺនដុល្លា មានអ្នកឈ្នះម្នាក់ ក្នុងកម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ បានទៅលើឈ្មោះ អ៊ុំ សាវេត ជាមន្ត្រីរាជការនៅភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ២០១៨ និង លុយសុទ្ធ៥ម៉ឺនដុល្លា​មានអ្នក​ឈ្នះ ម្នាក់ក្នុងកម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ បានទៅលើឈ្មោះ ឡុង ឆៃលីម ជានិស្សិតនៅខេត្តបន្ទាយ មានជ័យ​ ដែលបានឈ្នះរង្វាន់នេះ កាលពីថ្ងៃទី ១៥ មករា ២០១៩។

ហើយក៏មានរង្វាន់កាតកោសសរុបជាទឹកប្រាក់ 350ដុល្លាទៀត ត្រូវបានប្រគល់ជូននៅក្នុងកម្មវិធីនេះផងដែរ។ កម្មវិធីនេះ កំពុងទទួលបានប្រជាប្រិយភាព ជាមួយកំណើនអ្នកចូលរួមកើនដល់ទៅ ៤0% ត្រឹមខែធ្នូ។​ ដើម្បី​ស្វែង​យល់បន្ថែមពីកម្មវិធីរបស់ក្រុមហ៊ុន Cellcard ចូលទៅកាន់ www.cellcard.com.kh ឬចុច like លើpage Facebook របស់ Cellcard


No comments

Powered by Blogger.