Header Ads

ប្រទេសកម្ពុជា ជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់ អឺរ៉ុប



 ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

កម្ពុជា ជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់ អឺរ៉ុប រួមទាំងមាន បារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ក្នុងនោះ​ទេសចរណ៍ បារាំង ធ្វើដំណើរទេសចរណ៍ក្រៅប្រទេសប្រហែលជា ២៨លាននាក់ ក្នុង១ឆ្នាំៗ  រាប់បញ្ចូលទាំង​ជន​​ចូលនិវត្ត ដល់ទៅ៨លាននាក់ក្នុង១ឆ្នាំ។

ក្នុងឆ្នាំ២០១៤ កម្ពុជាទទួលបានទេសចរណ៍បារាំងចំនួន ១៤១០៥២នាក់ មានកំនើន ៧.៣% ឈរនៅលំដាប់​ទី៩ នៃទីផ្សារទេសចរណ៍ អាទិភាពសំខាន់ៗទាំងដប់របស់កម្ពុជា (Top 10 Markets) ទេសចរណ៍ អង់គ្លេស​ចំនួន ១៣៣ ៣០៦នាក់ មានកំនើន ៧.% និងទេសចរអាល្លឺម៉ង់ចំនួន ៨៤ ១៤៣នាក់ មានកំនើន ៣.% ។​

ដើម្បី​ទាញយកទេសចរណ៍អឺរ៉ុប យើងគួធ្វើការផ្សព្វផ្សាយតាមរយៈសកម្មភាពនានា ដូចខាងក្រោម៖

·    ចូររួមពិព័រណ៍ទេសចរណ៍សំខាន់នានាដូចជា IFTM (International French Tourism Market ) ដែល​​ធ្វើឡើងនៅប្រទេសបារាំង ពិព័រណ៍ IFB Berlin នៅប្រទេសអាល្លឺម៉ង់ ពិព័រណ៍ World Tourism Market នៅប្រទេសអង់គ្លេស និងពិព័រណ៍ World Expo នៅទីក្រុង Milan នៅប្រទេសអ៊ីតាលី និងពិព័រណ៍សំខាន់នានា ក្នុងទ្វិបអឺរ៉ុប។

·    រៀបចំឲ្យមានកម្មវិធីបង្ហាញផ្លូវទេសចរណ៍ Tourism Road Show, Cambodia Week និងវិធីសិល្បៈ​នានា Cambodia Culture Show ដល់ទីក្រុងសំខាន់ៗ​ និងសម្រាប់សហគមន៍​ខ្មែរ នៅក្រៅប្រទេស​ដូចជា Paris Lyon និង Toulouse

·    ទាក់ទាញនិវត្តជន (ប្រទេសបារាំង មានប្រជាជនចូលនិវត្តន៍ចំនួន ៨លាននាក់ ហើយទ្វីបអឺរ៉ុប​មាន​ចំនួន​​ជាង​៣០លាននាក់) តាមរយៈការរៀបចំឲ្យមានផ្ទះទី២ សម្រាប់ពួកគាត់ និងរៀប ចំខ្សែកញ្ចប់​ទស្សន​កិច្ច​ក្នុងរដូវវិស្សមកាល ដែលអាចទាក់ទាញបុគ្គលិក និងមន្ត្រីសស្ថាប័ន ឬសហគ្រិននានា​នៅទ្វីប​អឺរ៉ុប តាមរយៈកម្មវិធីមូលប្បទានវិស្សមកាល (Chéque-Vacances)

·        ជំរុញឲ្យមានការហោះហើយត្រង់ទីផ្សារអឺរ៉ុប របស់ក្រុមហ៊ុនអាកាសចរណ៍ British Airways, Air Franch, Air Berlin, Laufthensa Airline, ឬក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air

No comments

Powered by Blogger.