Header Ads

ប្រជាកសិករនៅស្រុកគីរីវង្ស ​ ធ្វើស្រែមិនបាន ក៏នាំគ្នាមកដាំដំណាំដំឡូងមីជំនួយវិញ



 ខេត្តតាកែវៈ

ដោយ៖ សេង​ ស៊ីដារ៉ូ
 

ក្នុងភូមិសាស្ត្រដី នៅតាមជើងភ្នំបាយ៉ង់កោ ក្នុងឃុំព្រៃអំពក ស្រុកគីរីវង្ស ខេត្តតាកែវ​ គឺជាប្រភេទដី​ ដែល​មិន​អាចធ្វើស្រែបាន ដូច្នេះហើយទើបកសិករយើង ក៏បាននាំគ្នាកបរបរដាំដំឡូងមី ជំនួសការធ្វើស្រែវិញ​ម្តង ដោយទទួលបានទិន្នផលល្អជារៀងរាល់ឆ្នាំ ដោយជៀសផុតពីការទុកដីឲ្យនៅទំនេរ។

លោក ដា វុត ជាមន្ត្រីចូលនិវត្តន៍ ដែលមកតាំងទីលំនៅ ក្នុងភូមិឈើទ្រាលភ្លោះ ឃុំព្រែអំពក ស្រុកគីរីវង្ស ខេត្តតាកែវ ដោយចាប់យកមុខរបរ ដាំដំឡូងមីនេះ អស់ជាច្រើនឆ្នាំមកហើយ នៅលើផ្ទៃដីជិត២ហិកតា។



លោក ដាវុត បានបន្តថា នៅក្នុងភូមសាស្ត្រ ដីជើងភ្នំនេះ ប្រជាកសិករយើងពុំអាចធ្វើស្រែបានទេ​ក៏នាំគ្នា​ដាំដំឡូងមី ៩០% ជាលក្ខណៈគ្រួសារ សម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារតែប៉ុណ្ណោះ។ ក្រៅពីការដាំដំ​ឡូងមី ក៏នៅមានដាំស្វាយចន្ទី ដំណាំស្វាយផ្សេងៗទៀត ដែលក្លាយទៅជាចំការពណ៌ប៉ៃតងស្រស់​ប្រចាំ​ភូមិ​ឃុំនេះតែម្តង។

 
នៅក្នុងផ្ទៃដី១ហិកតាលោក  ប្រជាកសិករយើង អាចដាំដំឡូងមីបានចាប់ពី២តោន ទៅ ៣តោន ហើយ​លក់​​បាន​ជាប្រចាំឆ្នាំពី២លាន ទៅ៣លានរៀល ដោយចំណាយលើពូជ លើការថែទាំប្រមានជា១លាន​រៀលប៉ុណ្ណោះ។ ដំឡូងមីក្នុងស្រុកគីរីវង្សនេះ គឺមានឈ្មួញចាំទទួលទិញគ្រប់ពេល ហើយយកមកចំអិន​ លក់នៅតាមទីផ្សារ ដោយពុំមានការនាំចេញទៅក្រៅប្រទេសនោះឡើយ។ ហើយនិយាយពី តម្លៃដំឡូងមី​ស្រស់​​ មានតម្លៃខ្ពស់បំផុតត្រឹមតែ៦០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម


No comments

Powered by Blogger.