Header Ads

ស្វែងយល់ ពីប្រវត្តិផ្ទះបុរាណខ្មែរ

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


 ទម្រង់ផ្ទះបុរាណខ្មែរ កម្រមាននៅសេសសល់ណាស់ ដោយសារកត្តាសង្គ្រាមក្នុងស្រុក បានធ្វើឲ្យកេរ្តិ៍មរត ទម្រង់ដើមត្រូវខ្ទេចខ្ទាំបាត់បងស្ទើតែទាំងអស់។ ដោយឡែកទម្រង់នៃផ្ទះបុរាណខ្មែរ សង្កេតឃើញនៅ សេស​​​​សល់​តាមបណ្តាខេត្តខ្លះៗ ដូចជា កំពង់ចាម កំពង់ធំ សៀមរាប និងបាត់ដំបង ជាដើម។

ពពួកផ្ទះដែលហៅថា “ប៉ិត” ឬហៅតាមអ្នកស្រុកបាត់ដំបងថា (ផ្ទះជម) ឬ (ផ្ទះក្រជម) គឺតែងមាន​ដំបូល​​ផ្តុំ​ទ ឡើងដោយផ្ទះង ៤ ដែលមានជម្រាលស្មើគ្នា ហើយពុំមានហោជាង នៅផ្នែកណាមួយឡើយ។ ប៉ិតផ្ទះប្លង់លើ បើមើលទៅសាមញ្ញា ជាប៉ិតផ្ទះជា គឺ ​ មានតែមួយខ្នង ឃើញថាទ្វារមិននៅលើ ជ្រុងខ្លីទេ គឺនៅលើជ្រុងវែង។ គេអាចពង្រីកផ្ទះប៉ិតសាមញ្ញ ឲ្យមានរូបរាងច្រើនបែបយ៉ាង ហើយម្យ៉ាង​ទៀត​ដោយ​បន្ថែ​ម​ដំបូលឲ្យបានច្រើនខ្នង។


ផ្ទះប៉ិត ដែលមានពីរខ្នងប៉ុន្តែ ង អាចមានច្រើនជាងនោះ រហូតដល់ប្រាំខ្នងផងដែរ។ ប្រភេទម្យ៉ាងទៀត ការចែកខ្នងនោះ ពុំមានទៅក្រោយទេ គឺមកខាងទទឹងផ្ទះទៅវិញ ជួនកាលគេហៅថា “ភ្លោះ” ជួនកាល​ទៀតលំបាកឲ្យឈ្មោះពិតប្រាកដណាស់ គ្រាន់តែមើលទៅមូលដ្ឋានផ្ទះប៉ិត ដោយថែមដំបូលប៉ិតដូចគ្នា តែមក​កាត់ទទឹងគ្នាទៅវិញ  តាមធម្មតាក្បាច់ ដែលនៅលើព្រុំ មានកំពូលស្រួចទៅលើគេហៅថា “ម៉ិត” (ពុំដឹងថាពាក្យនេះ ត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ឬទេ ដោយសារពុំមាននៅក្នុងវចនានុក្រម សម្តេចជួនណាត។​ចំណែកឯនៅខាងចុង តែងតែឃើញមាន “គាងឃ្វាយ” ឬអ្នកស្រុកខ្លះហៅថា (កន្ទុយមាន់) ជួនកាល​​ទៀត មានក្បាច់មួយជួររត់តាមព្រុំ ហើយចុះពីព្រុំទៅចុងចែង ដែលហៅថា “នាច្រិល”។

ការសង្កេតប្រភេទឈ្មោះផ្សេងៗ នៃផ្ទះខ្មែរ ច្រើនតែកំណត់ដោយដំបូល  រីឯផ្ទះកិងសម្គាល់ថា មានដំបូល ពីរថ្នាក់ ត្រួតលើគ្នា ហើយមានហប់ពីរ នៅខាងមុខ និងក្រោយមានសសរកណ្តាលពីរ ជួរដំបូលលើទ្រ​ដោយ​​ជើងគក។ ដំបូលថ្នាក់ក្រោម អាចបង្កើតបានជារបៀង បើគេបាំងជញ្ជាំងមកនៅត្រឹមជួរទី២,៣។

រនាបនៅត្រង់របៀងនេះ គេអាចបញ្ចុះឲទាបជាងរនាបផ្ទះធំបន្តិច តាមចំណូលចិត្ត។ ជួនកាលគេធ្វើទ្វារធំ ដល់ទៅ៤ទិស នៅតាមទិសផ្សេងៗ រីឯជណ្តើរដាក់នៅត្រង់ទ្វារណាមួយ ក៏បាន មិនថា ជាទទឹង បណ្តោយ​ផ្ទះនោះឡើយ គឺដាក់ទៅតាមតំរូវការ ឧទាហរណ៍ ជណ្តើដាក់នៅកណ្តាលផ្ទះ ជាធម្មតា ប៉ុន្តែក្នុងពេលខ្លះ ដូចជាមានរៀបមង្គលការកូនជាដើម គេប្តូរទីតាំងជណ្តើរទៅទិសខាងណាមួយ ដែលមិន​ឆ្ងាយពិធី៕

3 comments:

  1. តេីផ្ទះសម័យលង្វែកមានលក្ខណ:ដូចម្តេចខ្លះ?

    ReplyDelete
  2. តេីផ្ទះសម័យលង្វែកមានលក្ខណ:ដូចម្តេចខ្លះ?

    ReplyDelete
  3. តេីផ្ទះសម័យលង្វែកមានលក្ខណ:ដូចម្តេចខ្លះ?

    ReplyDelete

Powered by Blogger.