រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីទួលសុវត្ថិភាព នៅខេត្តកំពង់ធំ ចំនួន ៣កន្លែង ដែលជាជំនួយឥតសំណង របស់មូលនិធិអភិវឌ្ឍន៍ណ័រឌិក
ខេត្តកំពង់ធំៈ
ដោយ៖ ចេង វិចិត្រ
ទីទួលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋស្នាក់អាស្រ័យ ពេលជួបគ្រោះធម្មជាតិ ចំនួន ៣កន្លែង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិអណ្ដូងព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ការសម្ពោធដាក់ឲ្យប្រើប្រាស់ទីទួលសុវត្ថិភាពនេះ មានការអញ្ជើញចូលរក្រោមអធិបតីភាព ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ។
ទីតាំងទី១ មានទំហំ ៣២មx៥៦ ម ស្ថិតនៅក្នុងបរិវេនវត្តអណ្ដូងព្រីង , ទី២ ទំហំ ៣២មx៤៨ម ស្ថិតនៅក្នុងបរិវេនវត្តឈើទាល និងទី៣ ស្ថិតនៅក្នុងភូមិ កែរ៉ង ទំហំ ៥២មx៥៦ម។ ការសងសង់នេះ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី១ ជាជំនួយឥតសំណងរបស់មូលនិធិអភិវឌ្ឍន៍ណ័រឌិក ក្នុងកម្មវិធីបន្សាំ និងការប្រែប្រួលអាកាសធាតុ។
ឯកឧត្ដម អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា តាមរយ:រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៤ នៃរដ្ឋសភា ក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី សាធារណរដ្ឋកូរ៉េ មូលនិធិណ័រឌិក សរុបមានចំនួន ៦៨,៦៥ លានដុល្លារអាមេរិក សម្រាប់អនុវត្តន៍គម្រោងកែលម្អផ្លូវជនបទជំហានទី១ ដែលមានគោលដៅសំខាន់គឺ ដើម្បីកែលម្អផ្លូវជនបទក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវជនបទក្រាលបេតុង និងក្រាលកៅស៊ូចំនួន ២៣ខ្សែ និងមានប្រវែងសរុបចំនួន ៥១៤ គីឡូម៉ែត្រ ស្ថិត ក្នុងខេត្តគោលដៅចំនួន ៨ គឹ ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ត្បូងឃ្មុំ កំពង់ចាម ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ។ ដោយឡែក នៅខេត្តកំពង់ធំ ក្រសួងអភិវឌ្ឍន៍ជនបទ បានសាងសង់ផ្លូវក្រាលកៅស៊ូ ១ខ្សែ មានប្រវែង ៦៦,២ គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦២ ទៅស្រុកសណ្តាន់ និងបានឆ្លងកាត់ទឹកដីនៃឃុំឈើទាល ជាទីដែលយើងកំពុងជួបជុំគ្នាផងដែរ។
លោក រដ្ឋមន្ត្រី បានបន្តទៀតថា ប្រព័ន្ធគ្រប់គ្រងក្នុងការជួយសង្គ្រោះពីគ្រោះមហន្តរាយ ដែលក្រសួង អភិវឌ្ឍន៍ជនបទ នៅខេត្តកំពង់ធំយើងនេះ គឺជាប្រព័ន្ធសាកល្បងថ្មីមួយ ដែលទ្រទ្រង់ថវិកាដោយមូលនិធិអភិវឌ្ឍន៍ណ័រឌិក។ ប្រព័ន្ធគ្រប់គ្រង ក្នុងការឆ្លើយតបពីការជួយសង្គ្រោះបន្ទាន់នេះ រួមមានអគារមជ្ឈ ផ្តល់ព័ត៌មានអំពីការប្រែប្រួលនៃអាកាសធាតុ ដោយបានបំពាក់ឧបករណ៍ប្រើប្រាស់ចាំបាច់មួយចំនួន និងបាន បណ្តុះបណ្តាលចំណេះដឹងពីការប្រើប្រាស់ ការគ្រប់គ្រង និងពីការថែរក្សាមជ្ឈមណ្ឌល ជូនដល់មន្ត្រី នៃគណ:កម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ស្រុក និងឃុំផងដែរ។ ប្រព័ន្ធគ្រប់គ្រង ក្នុងការឆ្លើយតបជួយសង្គ្រោះបន្ទាន់ ក៍បានសាងសង់នូវទីទួលសុវត្ថិភាពចំនួន ៣កន្លែងទៀត ដើម្បីជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយមហន្តរាយធម្មជាតិនានា ពិសេសគ្រោះមហន្តរាយបណ្តាល មកពីការប្រែប្រួលអាកាសធាតុ។ ទីទួលសុវត្ថិភាពទាំង ៣នេះគឺ ទី១ នៅក្នុងភូមិអណ្តូងព្រីង ទីដែលយើងកំពុងអង្គុយធ្វើពិធីនេះ មានទំហំ បណ្តោយប្រវែង ៦៥ ម៉ែត្រ ទទឹងប្រវែង ៣២ម៉ែត្រ ទី២ នៅក្នុងភូមិឈើទាល ដែលមានទំហំបណ្តោយប្រវែង ៤៨ម៉ែត្រ ទទឹងប្រវែង ៣២ម៉ែត្រ និងទីទួលសុវត្ថិភាពទី៣ នៅក្នុងភូមិកែរ៉ង ដែលមានទំហំ បណ្តោយប្រវែង ៥៦ម៉ែត្រ ទទឹងប្រវែង ៣២ម៉ែត្រ។ ទីទួលសុវត្ថិភាពទាំង ៣ ខាងលើនេះ ពិតជាបានផ្តល់នូវសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់យើងនេះ សម្រាប់ ប្រើប្រាស់ជាជម្រកបណ្តោះអាសន្ន ពេលជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិនានា ពិសេសពេលគ្រោះទឹកជំនន់។
ទីទួលសុវត្ថិភាពនេះ ប្រជាពលរដ្ឋនៅតាមភូមិនីមួយៗ ក៍អាចប្រើប្រាស់ធ្វើជាប្រយោជន៍សាធារណ: ផ្សេងៗទៀតបាន ដូចជាពិធីបុណ្យទានភូមិ ឬកម្មវិធីសង្គមផ្សេងៗ របស់អ្នកភូមិយើង ឬអាចប្រើប្រាស់ជាទីសម្រាប់រៀបមង្គលការកូនចៅអ្នកភូមិក៍បាន ដោយបានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ពីគណ:កម្មការ ទីទួលសុវត្ថិភាពនីមួយៗ។
ហើយឆ្លៀតក្នុងឱកាសនេះ លោក អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ ផ្តាំផ្ញើដល់គណ:កម្មការ នៃទីទួលសុវត្ថិភាព រូមនឹងប្រាពលរដ្ឋទាំងអស់ មេត្តារួមគ្នាថែរក្សាទ្រព្យសម្បត្តិនេះ ឱ្យបានគង់វង្សយូរអង្វែង៕

Post a Comment