កញ្ញា ឡាត់ សុខឯម ជនជាតិគ្រឹង ថា ផ្លែឃ្លោក(ផ្លែទួយ)ជនជាតិភាគតិច មានអត្ថប្រយោជន៍ច្រើន ទាំងទទួលទាន និងកែច្នៃជាឧបករណ៍តន្ត្រីបុរាណ
ខេត្តរតនៈគិរីៈ
ដោយ៖សេងស៊ីដារ៉ូ
ផ្លែឃ្លោក ជាប្រភេទបន្លែម៉្យាងទទួលទានបាន ដោយផ្លែខ្លះមានសណ្ឋានដូចជាត្រឡាច និងមានរសជាតិដូចជាផ្លែ
ត្រឡាចដែរ។ ដោយឡែកតែផ្លែឃ្លោករបស់ជនជាតិដើមភាគតិចយើង មិនត្រឹមតែទទួលទានបាននោះទេ គឺអាច
យកទៅកែច្នៃទៅជាឧបករណ៍ប្រអប់ដាក់បាយ ដាក់ទឹកផឹក និងក៏អាចធ្វើជាឧបករណ៍តន្ត្រីបុរាណដូចជាសាដៀវ
ជាដើម។
ប្រវត្តិឃ្លោក របស់ជនជាតិដើមភាគតិចយើងនេះ ក៏កើតឡើងតាំងពីដូនតា មកម៉្លេះ ដោយអាចដាំលើផ្ទៃដីរាបស្មើមិនចាំបាច់ធ្វើទ្រើងនោះទេ។ ក្នុងការដាំឃ្លោកនេះ គឺប្រើរយៈពេល៤ខែទៅ៥ខែ ទើបទទួលបានផលចំណែកផ្លែខ្ចី អាចយកទៅធ្វើជាបន្លែទទួលទាន និងផ្លែចាស់ឬទុំ បងប្អូនយើងបានយកទៅកែច្នៃជាឧបករណ៍សិប្បកម្មធ្វើជាប្រ អប់ដាក់បាយ ឬដាក់ទឹកផឹក និងកែច្នៃធ្វើជាឧបករណ៍តន្ត្រីបុរាណមានសាដៀវ ជាដើម។
កញ្ញា ឡាត់ សុខឯម ជនជាតិគ្រឹង រស់នៅក្នុងក្រុងបានលុង ខេត្តរតនៈគិរី ថា ដើម្បីមិនឲ្យបាត់ប្រពៃណីពីដូនតាបងប្អូនយើង ពួកយើងតែងតែដាំឃ្លោកនេះ ឬភាសាមួយហៅថា ទួយ មានផលប្រយោជន៍ច្រើន ដោយបងប្អូនយើងកែច្នៃទៅជាសិប្បកម្ម មានដូចជា ឃ្លោកទុំយកទៅចាក់ក្បូរក្បាច់រចនាពណ៌ស្រស់បំព្រង ដើម្បីដាក់លក់ក្នុងពិពណ៌ថ្នាក់ជាតិ បើទោះជាលក់មិនដាច់ក៏ដោយ ក៏បងប្អូនយើងនៅតែរក្សាបាននូវប្រពៃណីចាក់ក្បាច់ លើសម្បកឃ្លោកនេះ ដើម្បីរក្សាបាននៅអត្តសញ្ញាណរបស់បងប្អូនជនជាតិដើមភាគតិចយើង។
កញ្ញា សុខឯម បន្តថា ផ្លែទួយនេះ នៅពេលខ្ចីអាចលក់បាន១ផ្លែ ថ្លៃពី២ពាន់រៀលទៅ៤ពាន់រៀល ហើយបើ កែច្នៃដោយចាក់ក្បាច់ និងលាបពណ៌ស្រស់ស្អាតហើយ អាចលក់បាន១ផ្លែថ្លៃមិនក្រោម២ម៉ឺនរៀលនោះទេ។ ទួយ ឬឃ្លោកបុរាណ ដែលបងប្អូនជនជាតិដើមភាគតិចយើង យកទៅកែច្នៃឲ្យមានអត្ថប្រយោជន៍ច្រើន ដោយអាចកែច្នៃផលិតក្នុង១ថ្ងៃ បានពី២ទៅ៣ផ្លែដែរ ហើយទួយនេះ មានអាយុកាលអាចទុកបាន១ឆ្នាំទៅ៣ឆ្នាំ៕
Post a Comment