ពូជផ្លែត្របែក គ្មានគ្រាប់នាំចូលពីប្រទេសថៃ
ខេត្តកំពង់ចាមៈ
ដោយ៖ ហុង ចំណាប់
បច្ចេកទេសដាំដំណាំមានការវិវត្តន៍លឿន ដែលអាចកែប្រែពីត្របែកមានគ្រាប់ច្រើន ឲ្យមកជាផ្លែត្របែកគ្មានគ្រាប់
ងាយស្រួលទទួលទាន
ហើយពូជត្របែកនេះ បានធ្វើការផ្សព្វផ្សាយនិងដាំស្ទើរតែគ្រប់ទីកន្លែងទៅហើយ។
ពូជផ្លែត្របែកគ្មានគ្រាប់នេះ បានធ្វើការបង្កាត់ពូជជាកូនសិន ទើបធ្វើការនាំចូលពីប្រទេសថៃដែលមានភាពងាយ
ស្រួលអាចស្វែងរកទីផ្សារទៀតផង។
អ្នកលក់ពូជដើមត្របែកគ្មានគ្រាប់ម្នាក់ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឲ្យដឹងថាពូជដើមត្របែកគ្មានគ្រាប់
នេះក្នុង១ដើមអាចលក់បានថ្លៃ១៧០០០រៀល
ដែលដាំក្នុងរយៈពេល៦ខែប៉ុណ្ណោះ ទើបអាចទទួលបានផល។
ផ្លែត្របែកមានគ្រាប់ និងគ្មានគ្រាប់ មានរសជាតិប្រហាក់ប្រហែលគ្នា ដោយផ្លែត្របែកមានគ្រាប់ មានរសជាតិជូរ អែមៗ ដោយឡែកផ្លែត្របែកគ្មានគ្រាប់មានរសជាតិផ្អែមតិចៗ តែសាប។ តែបើនិយាយអំពីតម្លៃក៏ប្រហាក់ប្រហែ លគ្នាដែរ ដោយក្នុង១គីឡូក្រាមថ្លៃ៤ពាន់រៀល និងមានរយៈពេលដាំក៏ដូចគ្នាដែរ៕
Post a Comment