Header Ads

ក្រុមហ៊ុន Cellcard ឈ្នះពានរង្វាន់ជាក្រុមហ៊ុនប្រតិបត្តិការ ដ៏ទុកចិត្តបំផុតប្រចាំឆ្នាំជាលើកទី២ ពី IDG ASEAN


ភ្នំពេញ៖

ដោយ៖ ឌឹម គឹមហាក់


 ក្រុមហ៊ុន Cellcard  មានមោទនភាពក្នុងការទទួលពាន ជាក្រុមហ៊ុនប្រតិបត្តិការណ៍ ដ៏ទុកចិត្តបំផុតប្រចាំ ឆ្នាំ  ២០១៨ (Cambodia’s Most Reliable Telecom Operator 2018 Award) ពី International Data Group (IDG) ASEAN នៅក្នុងកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ​ Cambodia Telecom & FinTech Awardsនារាត្រី១៤ ខែធ្នូ ឆ្នាំ២០១៨

 កម្មវិធីប្រគល់ពាន់រង្វាន់នេះ ធ្វើឡើងនៅឯសណ្ឋាគារ The Great Duke រាជធានីភ្នំពេញ ចាប់ពីម៉ោង​៦ល្ងាច ដែល​រំពឹង​ថា​នឹងមានអ្នកចូលរួមជាកិតិ្តយសជាង១០០នាក់មកពីស្ថាប័ទូរគមនាគមន៍ សេដ្ឋកិច្ចអេឡិចត្រូនិច(Telecoms and FinTech)​ និងរដ្ឋាភិបាល​និងការធ្វើបទបង្ហាញពីការស្រាវជ្រាវលើទីផ្សារ​នៃបច្ចេកវិទ្យា 4G សេវាអ៊ីនធើណេត និងសេដ្ឋកិច្ចផ្នែកអេឡិចត្រូនិច ជាមួយអ្នកឆ្លើយសំណួរជាង៤ម៉ឺននាក់។  ជាង៦០%​នៃការសិក្សា ត្រូវបានធ្វើឡើង​តាម​​រយៈអនឡាញ និង៤០% ធ្វើឡើងតាមរយៈការសម្ភាសន៍ផ្ទាល់មាត់ នៅក្រុងធំៗចំនួន៥ ដូចជា ភ្នំពេញ បាត់ដំ​បង ព្រៃវែង សៀមរាប និងព្រះសីហនុ។


 នាយកប្រតិបត្តិក្រុមហ៊ុនរបស់ Cellcard លោក អៀន វ៉ាតសុន  (Ian Watson) បានមានប្រសាសន៍ថាលទ្ធផល​នៃ​ការសិក្សាបង្ហាញពីការកើនឡើងយ៉ាងរហ័ស ពីភាពពេញចិត្តរបស់អតិថិជន និងការគិតរបស់ពួកគេលើបណ្តាញសេវា​ទំនាក់ទំនង នៅគ្រប់វិស័យ។ លោកបន្តថា៖ «ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើង​ពីខែកក្កដា ដល់ខែ​វិច្ឆិកា ឆ្នាំ​២០១៨ អំឡុង​​ពេល​ដ៏អស្ចារ្យរបស់ Cellcard ដែលបានទទួលស្គាល់ទូទាំងតំបន់ និងសកលលោកលើគុណភាព និងល្បឿននៃបច្ចេកវិទ្យា 4G របស់យើង»។​ ជាក់ស្តែង នៅឆ្នាំ២០១៨ជាឆ្នាំដែលក្រុមហ៊ុន Cellcard​​ បានទទួលពាន​រង្វាន់លើចក្ខុវិស័យក្នុងការក្លាយជាអ្នកដឹកនាំ ក្នុងការបង្កើតថ្មី និងសម្រាប់អតិថិជន ហើយយើងសូមអរគុណ ដល់​ប្រជាជន​កម្ពុជា ក្នុងការជឿទុកចិត្តលើក្រុមហ៊ុន​ Cellcard។តារាងនៃភាពជោគជ័យរបស់ក្រុមហ៊ុន​ Cellcard ​ក្នុង​ឆ្នាំ២០១៧ និង២០១៨ រួមមាន៖ 

 ខែកុម្ភៈ ​ឆ្នាំ២០១៨ នៅឯសន្និសីទទូរស័ព្ទដៃ (Mobile World Congress) នៅទីក្រុង Barcelona ពួកយើងទទួល​បាន​ពានរង្វាន់ជាលើកទីពីរ ពី Open Signal
 ខែកក្កដា ពួកយើងឈ្នះពានរង្វាន់ជាលើកទីពីរពី Speedtest Award នៅ Ookla ដែលបង្ហាញថា ពួកយើងជាប្រតិបត្តិ​ការតែមួយគត់ ដែលបានបង្កើនល្បឿនអ៊ីនធើណេត។

 នៅខែសីហា ក្នុងសន្និសីទ 5G Asia Conference ក្នុងប្រទេសសិង្ហបុរី ពួកយើងបានឈ្នះពានរង្វាន់ដ៏ធំមួយ គឺ 5G Asia CXO Operator of the Year ដែលជាពានរង្វាន់ពីមហាជន (People’s Choice Award)​​ នេះជាការទទួលស្គាល់ពីក្រុមហ៊ុន​ ​Cellcard​ ក៏ដូចជាប្រទេសកម្ពុជា​ នៅក្នុងតំបន់លើការត្រៀមខ្លួនទទួលយកបច្ចេកវិទ្យា 5G

 នៅខែវិច្ឆិកា ពួកយើងបានឈ្នះពានរង្វាន់សកលលោកមួយ Most Reliable Telecom Operator Cambodia ពីទស្សនាវដ្តីGlobal Brands Magazine ហើយទាំងនេះបាននាំយើងមកដល់កម្មវិធីក្នុងខែនេះ ខែធ្នូពួកយើងទើប​​​​តែ​ទទួលបានដំណឹងថា ក្រុមហ៊ុន​ Cellcard ត្រូវបានចាត់ទុកជាក្រុមហ៊ុនមានការរីកចម្រើន ជាងគេលើវិស័យ​ទូរគមនា​គមន៍ ​​នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៨ (Fastest Growing Telecommunications Company Cambodia 2018)
 ហើយនៅរាត្រីនេះយើងបានទទួលកិត្តិយសជាថ្មីដោយទទួលបានពានរង្វាន់ ពី IDG ASEAN ជាអ្នកប្រតិបត្តិការណ៍​ដ៏ទុកចិត្តបំផុត​ប្រចាំឆ្នាំ២០១៨ (Cambodia’s Most Reliable Mobile Operator 2018 Award)សម្រាប់ព័ត៌​​មាន​បន្ថែមពីការផ្តល់ជូនពិសេសនិងសកម្មភាពផ្សេងៗពីក្រុមហ៊ុន Cellcard សូមចូលទៅកាន់  Cellcard Facebook Fan Page  ​www.cellcard.com.kh

No comments

Powered by Blogger.