Header Ads

ស្ពានថ្មសាងសងថ្មី ដែលជំនួសស្ពានឫស្សីចាស់ នៅទឹកដីកោះប៉ែន គ្រោងនឹងបញ្ចប់នាបំណាច់ឆ្នាំ២០១៨ ដែលចំណាយអស់ ១៣លានដុល្លារ


ខេត្តកំពង់ចាមៈ

ដោយ៖ សេង ស៊ីដារ៉ូ


 ស្ពានឬស្សី ដែលស្ថិតនៅទឹកដីកោះប៉ែន នៃខេត្តកំពង់ចាម បានសាងសង់ជាស្ពានថ្មថ្មីឡើងវិញ ដោយមានទទឹង​២ម៉ែត្រ និងបណ្តោយរហូតដល់ ៨០០ម៉ែត្រ នឹងបញ្ចប់ការសាងសងនាបំណាច់ឆ្នាំ ២០១៨នេះ ដែលចំណាយ​ថវិកាអស់ ១៣លានដុល្លារ។

ការសាងសង់ស្ពានថ្មថ្មី ជំនួសស្ពានឬស្សីចាស់ដ៏វែងមួយនេះឡើងវិញ គឺដោយសារទទួលបានអនុសាសន៍ និង​ការ​ណែ​នាំ​​ពីលោក​អភិបាល​​ខេត្តកំពង់ចាម ក្រោពេលស្ពានឫស្សីចាស់បានបាក់ខូចខាតទាំងស្រុងនោះ។ ព្រោះ​ស្ពាន​ឫស្សីចាស់ដ៏ស្រស់ស្អាតមួយ​នេះ នៅតែមានការទាក់ទាញ ដក​ជាប់ក្នុង​​អារម្មណ៍​ និងមានក្តីស្រមើ​ស្រ​មៃ​​​ យ៉ាង​​ខ្លាំង​​ទាំងភ្ញៀវជាតិ និងអន្តរជាតិ ​ទៅដល់ស្ពានឫស្សីចាស់ដ៏យូរលុងមួយនេះ ដែលបង្កប់ទៅដោយ​អនុ​ស្សាវ​រីយ៍​ជាច្រើន ដែលមិនអាចបំភ្លេចបាន ទោះបីជាមាន​ការអភិវឌ្ឍ​សាងសងស្ពានថ្មយ៉ាងថ្មីមួយនេះ កើតឡើងវិញ​ក៏​ដោយ។


លោក ប៊ុន រ៉ា ម្ចាស់គម្រោងសាងសងស្ពានថ្មី ជំនួសស្ពានឬស្សីចាស់ដ៏វែងមួយនេះ បានលើកឡើងថា ស្ពាន​ថ្ម​ថ្មី​នេះ មានវែងជាង​ស្ពាន​ឫស្សីចាស់មុន ដោយស្ពានចាស់មុនមានទទឹងតែ១.៥ម៉ែត្រ បណ្តោយ៧០០ម៉ែត្រ ប៉ុណ្ណោះ ចំពោះស្ពានថ្ម​​ថ្មី ដែលសាងសង់ជិតហើយនេះ មានប្រវែងទទឹង២ម៉ែត្រ និងបណ្តោយរហូតដល់ ៨០០​ម៉ែត្រ ដែលចំណាយ​ថវិកាអស់ ១៣លានដុល្លារ បានជួយសម្រួលទៅដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ​យើង​ក្នុងតំបន់នោះ ​រួមនឹងភ្ញៀវទេសចរណ៍ ដែលចង់​មក​កម្សាន្ត និងជួយដល់ក្នុងការដឹកកសិផលរបស់ប្រជាពលរដ្ឋ ក្នុងទឹកដីកោះប៉ែនទាំងមូលតែម្តង និងគ្រោងនឹងបញ្ចប់ការសាងសង់នាបំណាច់ឆ្នាំ២០១៨ ខាងមុននេះ។




លោក ប៊ុន រ៉ា បានបញ្ជាក់ទៀតថា ការឆ្លងកាត់របស់ប្រជាពលរដ្ឋយើង លើស្ពានថ្មថ្មីនេះ មិនបង់ប្រាក់នោះ​ទេ គឺបង់​តែសេវាចូលទស្សនា ក្នុងកោះប៉ែនតែប៉ុណ្ណោះ ហើយលោកក៏បានអំពាវនាវដល់ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរ​​ជាតិ ចូលមកកម្សាន្តឆ្លងកាត់ស្ពានថ្មថ្មីមួយនេះ ឲ្យមានភាពសប្បាយរីករាយ និងព្រមទាំងមានតូបលក់ដូរ មានអាហារ និងភេសជ្ជៈ ចាំទទួលគ្រប់ពេល និងបានលេងកម្សាន្តនៅតាមឆ្នេរទន្លេកោះប៉ែននេះតបន្ថែមទៀត៕

No comments

Powered by Blogger.