Header Ads

បង្គាក្រៀម កំពតមានរស់ជាតិឆ្ងាញ់ និងថ្លៃជាងបង្គា ខេត្តកំពង់សោម


ខេត្តកំពតៈ

ដោយ៖ សេង ស៊ីដារ៉ូ


បើយើងប្រៀបធៀបទៅនឹងបង្គាសមុទ្រខេត្តកំពត និងខេត្តព្រះសីហនុប្រ គឺមានរសជាតិផ្សេងពីគ្នា ដោយអ្នក​លក់​បង្គាក្រៀមខេត្តកំពត បានប្រាប់ថា បង្គាក្រៀមនៅកមពតមានរសជាតិឆ្ងាញ់ និងតម្លៃខ្ពស់ជាងបង្គាក្រៀម ខេត្តព្រះសីហនុ ។

ព្រោះកន្លងមក បង្គាក្រៀមខេត្តកំពតនេះ គេបានសង្គេត និងលាន់មាត់ពីអតិថិជនយូរឆ្នាំមកហើយថា
បង្គា​​​នៅ​​ខេត្តកំព ពិតជាឆ្ងាញ់ជាងបង្គា​ នៅក្នុងខេត្តកំពង់សោម ដូចការរៀបរាប់ខាងលើនោះមែន។

អ្នកលក់ដែលមានស្តង់នៅក្នុងផ្សារទួលទំពូង គាត់លក់បង្គារក្រៀមនេះ រាប់ឆ្នាំមកហើយ បានលើកឡើងថា ខែណាដែលមានភ្លៀងខ្លាំង បង្គាពុំមានទាល់តែសោះ តែដល់ពេលស្ងប់ខ្យល់ ឬរាំងភ្លៀងនោះ ទើបសម្បូបង្គា​ដែល​សហគមនេសាទក្នុងខេត្តកំពត យកមកលក់ដល់ស្តង់គាត់តែម្តង។ បង្គាក្រៀមចែកចេញជា ៣ប្រភេទ ប្រភេទលេខ១ ធំៗ លក់ចេញក្នុងតម្លៃ១គីឡូ ១៨ម៉ឺនរៀល ទៅ២០ម៉ឺនរៀល ប្រភេទបង្គាលេខ២ លក់ចេញ​ចាប់ពី​តម្លៃ ១៥ម៉ឺនរៀលឡើង និងប្រភេទបង្គាលេខ៣ គ្រាប់ល្អិតលក់ចេញក្នុង ១គីឡូថ្លៃ ចាប់ពី១០ម៉ឺរៀល ទៅ១២ម៉ឺនរៀល។ បង្គាក្រៀមនេះភាគច្រើន គេមិនសូវហៅថា បង្គានោះទេ គឺច្រើនតែប្រើពាក្យថា​ ហ៊ីប៊ី ទៅវិញ៕

No comments

Powered by Blogger.