Header Ads

ហាងអនុស្សាវរីយ៍ចក្រភពខ្មែរ បង្ហាញពីស្នាដៃចម្លាក់ស្ពាន់ របស់និស្សិត នៅក្នុងសាកលវិទ្យាល័យវិចិត្រ​សិល្បៈ និងតាំងលក់នូវក្រមាក្រឡាធំ​ត្បាញមកពីភ្នំជីសូរ


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


ចម្លាក់ពីស្ពាន់ កំពុងល្បីនៅក្នុងទីផ្សារ ដែលមានអតិថិជនចាប់អារម្មណ៍ ឬជាវយកទៅប្រើប្រាស់ច្រើន​ជាពិសេស គឺសម្បូរភ្ញៀវបរទេស មានការចំណាប់អារម្មណ៍ជាងភ្ញៀវក្នុងស្រុក ដែលនិយមប្រើប្រាស់ចម្លាក់​ស្ពាន់នេះ។

ក៏ប៉ុន្តែក្រោយមកទៀត ស្រាប់តែមានភ្ញៀវក្នុងស្រុក ចាប់ផ្តើមប្រើប្រាស់ចម្លាក់ស្ពាន់នេះឡើងវិញ ដោយ​អតិ​ថិជនមើលឃើញថា ជាផលិតផលខ្មែរ ស្នាដៃខ្មែរពិតៗ និងមានការរីកចម្រើន យ៉ាងលឿននៅលើ​ទី​ផ្សារ។

អ្នកស្រី នារី ម្ចាស់ហាងអនុស្សាវរីយ៍ចក្រភពខ្មែរ ដែលពីដើមមានទីតាំងនៅជាប់សាលាវិចិត្រសិល្បៈ​បានមានលើកឡើងថា ហាងដែលរូបខ្ញុំបានដាក់ឈ្មោះថា ចក្រភពខ្មែរ សំដៅទៅលើសិប្បកម្មចម្លាក់​ពី​បុរាណ្យ ដែលផលិតពីស្ពាន់ និងជាស្នាដៃរបស់និស្សិតខ្មែរយើងពិតប្រាកដ។ អ្នកស្រី នារី​ បានបន្តថា​ភាគច្រើនជាស្នាដៃនិស្សិតដែលរៀន នៅក្នុងសាកលវិទ្យាល័យវិចិត្រសិល្បៈតែម្តង ហើយបានបង្កើតស្នាដៃ​ជាចម្លាក់ស្ពាន់នេះឡើង ដោយយកមកដាក់លក់ក្នុងហាងនេះ។

ចម្លាក់ស្ពាន់នេះ មានតម្លៃចាប់ពី ៤៥០ដុល្លារ ឡើងទៅដល់រហូត ៧០០០ដុល្លារ ដោយភាគច្រើនភ្ញៀវ​បរទេស​និយមចូលចិត្ត រូបចម្លាក់ស្ពាន់ទាំងនេះ ហើយរូបចម្លាក់ស្ពាន់ដែលមានតម្លៃទាប គឺចម្រាក់ស្ពាន់​តូចៗ ចាប់ពី ២០ដុល្លារ ដល់ ៣០ដុល្លារ។

ហាងអនុស្សាវរីយ៍ចក្រភពខ្មែរនេះ មានការដាក់លក់មិនត្រឹមតែចម្លាក់ស្ពាន់ទេ គឺមានលក់នូវក្រមាក្រឡាធំ​ត្បាញមកពីភ្នំជីសូរ និងវត្ថុអនុស្សាវរីយ៍ដទៃផ្សេងទៀត ដែលមានទីតាំងបច្ចុប្បន្ន នៅអូឡាំពិករាជធានី​ភ្នំពេញ។

ការបើកហាងអនុស្សាវរីយ៍ចក្រភពខ្មែរនេះ គឺសំដៅដល់ការលើកស្ទួយស្នាដៃចម្លាក់ របស់កូនខ្មែរ​ស្រករ​ក្រោយ ពោលគឺ រកទីផ្សារដល់និស្សិតយើង ដែលរៀនពីចម្លាក់ស្ពាន់នេះ ឲ្យរស់ឡើងវិញ។ ដោយ​បច្ចុប្បន្ន​ចម្លាក់​​ស្ពាន់ ត្រូវបានអតិថិជនងាកមកចាប់អារម្មណ៍ប្រើប្រស់ច្រើន នូវចម្លាក់ស្ពាន់នេះឡើងវិញ ដោយ មើលឃើញពីតម្លៃ និងគុណភាពស្នាដៃផលិតផលខ្មែរយើងនេះតែម្តង៕

No comments

Powered by Blogger.