Header Ads

សែលកាត សហការជាមួយ​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅតាមបណ្តាសាលារៀនចំនួន២៥ ខេត្ត ក្រុង​ដែល ឧបត្ថម្ភដល់សិស្សជាង ១៥០០នាក់


ខេត្តព្រះវិហារៈ
 ដោយ៖ ហុង ចំណាប់


 Cellcard ពង្រឹងនូវតួនាទីរបស់ខ្លួនបន្ថែមទៀត ក្នុងវិស័យបាល់ទាត់យុវជន ដោយការចូលរួមកម្មវិធី ការប្រកួត​ជម្រើស​ជើងឯក ប្រចាំសាលា ដែលរៀបចំរួមគ្នាជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កាលពីថ្ងៃទី៨  ខែធ្នូ ឆ្នាំ ២០១៨។

កម្មវិធីនេះ ចាប់ពីម៉ោង ១រសៀល រហូតដល់ម៉ោង៤រសៀល នៅវិទ្យាល័យ ជាស៊ីម ត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ។

ហើយមានអ្នកចូលរួមប្រមាណជាង ១០០០ នាក់ រួមមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា​ ជាប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុមហ៊ុនសែលកាត សិស្សានុសិស្ស បណ្តាអ្នកសារព័ត៌មាន និងអ្នកតំណាងឯកអគ្គ​រាជ​ទូត​សុឆន្ទៈរបស់ Cellcard គឺ កញ្ញា រ៉េត ស៊ូហ្សាណា និងកញ្ញា​ ​តី។


សែលកាត បានធ្វើកិច្ចសហការ ជាមួយ​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)   នៅតាមបណ្តាសាលារៀនចំនួន២៥ គ្រប់ខេត្តទាំងអស់ដែលផ្ដល់ការឧបត្ថម្ភដោយផ្ទាល់ ដល់សិស្សជាង ១៥០០នាក់។

កម្មវិធីនេះមានបំណងស្វែងរកយុវជនជំនាន់ក្រោយ ដែលមានទេពកោសល្យខាងវិស័យបាល់ទាត់ ដើម្បីទទួលបាន​ការហ្វឹកហាត់ឲ្យទាន់ពេលវេលា សម្រាប់កីឡា​ SEA GAMES ក្នុងឆ្នាំ ២០២៣ ។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាដៃគូរ បង្កើត សាលាតម្រង់ទិសកីឡាបាល់ទាត់ ជាជំហានដ៏ធំមួយក្នុងការបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយសាលារៀន និង​សហគមន៍ ហើយក្រុមការងាររបស់លោក នឹងធ្វើការងារនេះ ដើម្បីជួយស្វែងរកយុវជនជំនាន់ក្រោយ ដែលមានទេព​កោសល្យខ្ពស់នៅប្រចាសាលារៀន។ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍​ ដែលមានម្ចាស់ភាគហ៊ុនជាខ្មែរ ​តែមួយ​គត់​នៅកម្ពុជា Cellcard គឺ ជាដៃគូដ៏សក្កិសមបំផុតសម្រាប់កម្មវិធីនេះ ក្នុងការជួយលើកកម្ពស់សង្គម ជាពិសេសក្នុង​ការ​លើកទឹកចិត្តសិស្សានុសិស្ស ឲ្យពួកគេរស់នៅប្រកបដោយសុខភាពល្អ​ម៉ាំមួន ព្រមទាំងលើកកម្ពស់ស្មារតីកីឡាជាតិ និងប្រាសចាកពីការសេពគ្រឿងញៀន។

ហើយយើងសង្ឃឹមថា នឹងបានឃើញវត្តមានកម្ពុជា ឈរលើឆាកអន្តរជាតិប្រកួតប្រជែងជាមួយប្រទេសជិតខាង​របស់​យើង ជាក់ស្ដែងក្នុងការប្រកួតកីឡា SEA Games ជាដើម។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រម៉ូសិន និងសកម្មភាពផ្សេងៗ របស់ Cellcard​សូមចូលមើលទំព័រហ្វេសប៊ុក​របស់​Cellcard ឬតាមរយៈគេហទំព័រ www.cellcard.com.kh
 




No comments

Powered by Blogger.