Header Ads

បើចង់ទាក់ទាញភ្ញៀវទេសចរណ៍ ​នៃមនុស្សចាស់ និងនិវត្តជនក្រៅប្រទេស រដ្ឋាភិបាលគួរតែពង្រឹងផ្នែក​ច្បាប់



 ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

ប្រទេសកម្ពុជា កំពុងមានភាពរីកចម្រើនផ្នែកទេសចរណ៍ និងមានការទាក់ទាញទេសចរណ៍​និវត្តជនក្រៅ​ប្រទេស មកទស្សនាកំសាន្ត និងលំហែកាយ ទៅតាមតំបន់ទេសចរណ៍នានា នៃប្រទេសកម្ពុជា។


ប៉ុន្តែរាជរដ្ឋាភិបាលគួរតែធ្វើការអភិវឌ្ឍន៍ កែលំអរបន្ថែម តាមបណ្តាខេត្តទេសចរណ៍នានា ដូចជាបរិក្ខារ កន្លែង​ស្នាក់​នៅ មណ្ឌលសុខភាពមូលដ្ឋាន កន្លែងលំហែកាយ កន្លែងលេងកីឡា សាលាភាសា ភោជនីយដ្ឋាន ឬទីផ្សារ​សម្រាប់ទិញម្ហូបប្រចាំថ្ងៃ។




របាយការណ៍របស់ក្រុមប្រឹក្សាភិបាលទេសចរណ៍ ម៉ាឡេស៊ី បានលើកឡើងថា ​ប្រទេសដែលជាទីពេញនិយម​ក្នុង​ការស្នាក់នៅរយៈពេលយូរមាន ដូចជា ប្រទេសម៉ាឡេស៊ី ថៃ កោះហាវ៉ៃ ប្រទេសអូស្ត្រាលី ជាដើម។

កត្តាដែលធ្វើ​ឲ្យប្រទេសម៉ាឡេស៊ីបានពេញនិយមខ្លាំងជាងគេ ក្នុងកំឡុងពេល៩ឆ្នាំចុងក្រោយនេះ មានដូចខាង​ក្រោម ៖
១ ភាពរស់រាយរាក់ទាក់របស់ប្រជាជនម៉ាឡេស៊ី ២ មានសុវត្ថិភាពសាធារណៈខ្ពស់ ៣ មានជម្រើសក្នុងការ​ស្នាក់​នៅ ដូចជានៅតាមតំបន់ឆ្នេរ តំបន់ខ្ពង់រាប និងតំបន់ព្រៃរនាម ៤ មានជម្រើសម្ហូបអាហារច្រើនបែប ដោយសារ ចម្រុះនៃជាតិសាសន៍ ដូចជា ម៉ាឡេស៊ី ឥណ្ឌា ចិន ៥ មានការប្រើប្រាស់ភាសាអន្តរជាតិផ្លូវការ ដូចជា អង់គ្លេស បារាំង ធ្វើឲ្យមានភាពងាយស្រួល ក្នុងប្រាស្រ័យទាក់ទងក្នុងជីវភាពប្រចាំថ្ងៃ ៦ កម្រិតនៃការចំណាយទាប ៧ ការលើកលែងទិដ្ឋាការ    រយៈពេល៩០ថ្ងៃ។

ហើយទេសចរណ៍ប្រភេទនេះ មានថវិការច្រើន មានការចំណាយខ្ពស់ ដូចជា ទិញផ្ទះ ម្ហូបអាហារ  ការធានារ៉ាប់​រង ការជួលឡាន អ្នកបម្រើ និងអ្នកបើកបរ ការថែរក្សាសុខភាព ការធ្វើពាណិជ្ជកម្ម...

ការទាក់ទាញទេសចរណ៍ប្រភេទនេះ គឺទាមទារឲ្យមានការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋាភិបាលត្រូវពង្រឹង​បទដ្ឋាន​គតិយុត្តិ ឲ្យកាន់តែល្អប្រសើរឡើង និងការលើកទឹកចិត្ត ឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរណ៍


No comments

Powered by Blogger.