Header Ads

សមាគមន៍សិប្បកម្មភូមិចម្លាក់ប្រាក់ កើតចេញពីស្នាដៃស្ត្រី និងមានការទំនាក់ទំនង រវាងសមាគមន៍ថៃ​ជានិច្ច


ខេត្តកណ្តាលៈ

ដោយ៖ សេង ស៊ីដារ៉ូ


សមាគមន៍សិប្បកម្មភូមិចម្លាក់ប្រាក់ មានភាពងាយស្រួលក្នុងការរកទីផ្សារ និងចម្លាក់ប្រាក់នេះ មានទាំងគុណ​ភាព យ៉ាងល្អប្រសើរ ដែលស្ថិតក្នុងភូមិកំពង់ហ្លូង ស្រុកពញាឮ ខេត្តកណ្តាល
សមាគមន៍សិប្បកម្មភូមិចម្លាក់ប្រាក់នេះ បានរៀបចំចងក្រងបង្កើតឡើងដោយ ទទួលស្គាល់ពីក្រសួងមហាផ្ទៃ ត្រឹមត្រូវ ចុងឆ្នាំ២០១៥ ។

អ្នកស្រី ដេន ម៉ាស់ បានលើកឡើងថា សមាគមន៍សិប្បកម្មភូមិចម្លាក់ប្រាក់ ដែលបាន​បង្កើតឡើងនេះ​ គឺមាន​សមាជិកជាជាងចម្លាក់ប្រាក់ចំនួន ៧២គ្រួសារ ស្មើរនឹងចំនួន២២២នាក់ នៅក្នុងឆ្នាំ២០១៥នេះ (មានតែឃុំ​កំពង់​ហ្លូង)។

ដោយឡែកក្នុងឆ្នាំ២០១៨ មានសមាជិកកើនដល់ ១១៧ គ្រួសារ ក្នុងនោះមានឃុំកំពង់ហ្លូង និងឃុំកោះចិន ហើយភាគច្រើន នៅក្នុងឃុំនេះមាន៧០% ជាជាងចម្លាក់ទាំងអស់។ អ្នកស្រី ​ដេន ម៉ាស់ បានបញ្ជាក់បន្តទៀតថា​បច្ចុប្បន្ននេះ ចម្លាក់ប្រាក់ ដែលជនបរទេស ចូលចិត្តជាងគេមានរូបសត្វគ្រប់ប្រភេទ ក្នុងនោះជនជាតិ​បារាំង​ចូលចិត្តរូបដំរី ជនជាតិថៃចូលចិត្តអណ្តើក និងសត្វក្រូច និងផ្តិលជាដើម។

មានរូបដែលតម្លៃខ្ពស់ជាងគេ រហូតដល់ ១គីឡូប្រាក់ថ្លៃ ១០០០ដុល្លារ។ បច្ចុប្បន្ននេះក្រសួង​ដែលគាំទ្រដល់​ផលិត​​​ផលខ្មែរ​ ជាក្រសួងកិច្ចការនារី និងក្រសួងពាណិជ្ជកម្ម ​ដែលជួយជម្រុញឲ្យ​មានក្នុងការតាំង​ពិព៌រណ៍​ជា​ដើម។

អ្នកស្រី បានកំណត់យករូបព្រះនរាយដៃ៨ ជាឡូហ្កូ សម្រាប់សំគាល់សមាគមន៍សិប្បកម្មភូមិចម្លាក់ប្រាក់នេះ ហើយ សមាគមន៍ប្រទេសថៃ ច្រើនមានទំនាក់ទំនង និងបានធ្វើទស្សនកិច្ច​ប្តូរផ្លាស់​គ្នា​ទៅវិញ​ទៅ​មក រវាង​សមាគមន៍​សិប្បកម្មថៃ និងសមាគមសិប្បកម្មភូមិចម្លាក់ប្រាក់របស់ខ្មែរយើងនេះ ជាញឹកញាប់ ក្នុងនោះ​មាន​ខេត្តឈៀងម៉ៃ ជាខេត្តដែលសម្បូរទៅដោយចម្លាក់ប្រាក់ច្រើនជាងគេ៕

No comments

Powered by Blogger.