Header Ads

ដើមប៉ាគ្រីវ ជាប្រភេទបន្លែ ដែលមានរសឈ្ងុយឆ្ងាញ់និងជនជាតិដើមភាគតិច តែងតែយកមកធ្វើប្រចាំ​ថ្ងៃ


ខេត្តរតនគីរីៈ


ដោយ៖ សេង ស៊ីដារ៉ូ


ប៉ាគ្រីវ ឬខ្ទឹមបុរាណរបស់ជនជាតិគ្រឹង ដែលក្នុងភាសាគ្រឹងហៅថា កាទៀម ជនជាតិកំពូន​ហៅថា កាច្យាំ ហើយជាប្រភេទបន្លែ ឬជីផ្សំជាមួយអាហារ សម្រាប់​បរិភោគជាប្រចាំ របស់បងប្អូនជនជាតិដើម​ភូមិភាគឥសាន មានរតនគិរី និងមណ្ឌលគិរី ។
ដើមប៉ាគ្រីវនេះ ជនជាតិដើមភាគតិច ភាគីច្រើនដាំនៅក្នុងស្រុកអូរជុំ អណ្តូងមាស អូរយ៉ាដា លំផាត់។

លោក សុខ សំអឿន ប្រធានក្រុមគាំទ្រស្នាដៃធម្មជាតិ ខេត្តរតនគិរី បានឲ្យដឹង​ថា ប៉ាគ្រីវនេះ មានដាំ​តាំង​​ពី​​ដូន​តាមកម្ល៉េះ ដែលបងប្អូនខ្មែរភាគតិច ចាត់ទុកជាបន្លែប្រចាំផ្ទះ ហើយមានការ​ដាំបន្លែប៉ាគ្រីវ​នេះគ្រប់ៗផ្ទះ មិនថាតិច ឬច្រើននោះឡើយ។

ដើមប៉ាគ្រីវនេះ ដាំក្នុងរយៈពេល ៤ខែ ដោយចាប់ផ្តើមដាំពីខែឧសភា​ ដល់វិច្ឆិកា ឬខែធ្នូ ហើយទុករយៈ​ពេល​​​កាន់យូរ កាន់តែធ្វើឲ្យមានគុណភាព ប៉ាគ្រីវកាន់តែមានរសជាតិខ្លំាងឡើង។ បន្លែ​ប៉ាគ្រីវនេះ នៅ​លើ​​ទីផ្សារ​​បងប្អូនខ្មែរភាគតិច លក់បានតែក្នុងទីរួមខេត្តរតនគិរីប៉ុណ្ណោះ ដែលមានតម្លៃ ក្នុងមួយគីឡូ​លក់ចេញ ១៥០០រៀល ហើយក៏នៅមាននៅ​តាម​បណ្តាហាងធំៗក្នុងខេត្ត ដែលធ្វើឲ្យប្រភេទ​បន្លែ​ប៉ាគ្រីវនេះ មានឈ្មោះល្បី និងពោរពេញទៅដោយរសជាតិឈ្ងុយឆ្ងាញ់។

លោក សុខ សំអឿន បានមានប្រសាសន៍បន្ថែមទៀតថា ប៉ាគ្រីវ ជាបន្លែធម្មជាតិ​របស់ជនជាតិ​ដើម​ភាគតិច​​ ដែលអាចផ្សំជាមួយភ្លាគោ ធ្វើឲ្យបាត់ជាតិឆ្អាប់ និងបង្កើននូវរសជាតិកាន់តែឆ្ងាញ់ ហើយមាន​អ្នកទទួលទានច្រើន បន្លែប៉ាគ្រីវនេះ៕

No comments

Powered by Blogger.