Header Ads

សិប្បកម្មវត្ថុអនុស្សាវរីយ៍ ស្លឹកត្នោត អ្នកស្រីសុជាតា​ មានដើមទុនតែ ៥០០០០រៀលប៉ុណ្ណោះ ឥឡូវមានចំណូល​កើនទ្វេ



ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

សិប្បកម្មវត្ថុអនុស្សាវរីយ៍ មានដូចជាមួកស្លឹកត្នោត​ បូសក់ពីក្រណាត់ក្រមា និងផ្លិត ដែលជាស្នាដៃកូនខ្មែរ​ក្នុង​ស្រុក ពិតៗ។

ដើម្បីរក្សាការពារស្នាដៃរបស់កូនខ្មែរ អ្នកស្រី សុជាតា​ បានខិតខំប្រមូលទិញស្នាដៃ­សហគមន៍មូលដ្ឋាន យកមក​ដាក់លក់តាមរ៉ឺម៉កពិសេស ក្នុងពិពរណ៍ថ្នាក់ជាតិម្តងៗ នៅកោះពេជ្រ ។ អ្នកស្រី សុជាតា​ បានបន្តទៀតថា ក្រៅពី​ផលិតលក់វត្ថុអនុស្សាវរីយ៍ពីស្លឹកត្នោត ផ្លិត ក៏មានធ្វើបូសក់សម្រាប់ស្ត្រីផងដែរ។

ក្នុងនោះផលិតផលបូធ្វើពីក្រណាត់ក្រមា លក់ចេញតម្លៃ ១៥០០រៀល ហើយក្នុង១ថ្ងៃ ផលិតបានចំនួន ៣០០បូ ។ អ្នកស្រីបានចាប់យកមុខរបរនេះ យូរឆ្នាំមកហើយ ដោយប្រើប្រាស់មធ្យោបាយជារទេះរុញដើរលក់ ប្រចាំនៅ​មុខ​​សារមន្ទីរជាតិភ្នំពេញ​ ហើយក្នុងនោះភាគច្រើនភ្ញៀវប្រទេសអ៊ីតាលី និយមចូលចិត្តទិញវត្ថុអនុស្សាវរីយ៍​នេះច្រើនជាងគេ។  

អ្នកស្រី សុជាតា​បានបញ្ជាក់ទៀតថា ដំបូងឡើយ មុននឹងឈានឡើងចាប់មុខរបរធំនេះ អ្នកស្រីមានដើមទុនតែ ៥០០០០រៀលប៉ុណ្ណោះ សម្រាប់ទិញ និងលក់នូវសំភារៈទាំងនេះ ប៉ុន្តែក្រោយមកទៀតទុននេះ ចាប់ផ្តើមកើន​ឡើងរហូតដល់៥០០០ដុល្លារ ដែលយកមកដាក់លក់ និងមានមិត្តភ័ក្ត្រជាបរទេសផងដែល ធ្វើឲ្យសិប្បកម្ម មួយនេះ មានការវិវត្តន៍ទៅមុខជានិច្ច និងអាស្រ័យដោយសារការគាំទ្រពីសហគមន៍ ដែលផលិតមួកស្លឹកត្នោត​ផង ហើយអ្នកស្រី ក៏សូមអំពាវនាវដល់ខ្មែរ ក្នុងស្រុកជួយគាំទ្រផលិតផលខ្មែរឲ្យបានគ្រប់ៗគ្នាផង៕


No comments

Powered by Blogger.