Header Ads

សិប្បកម្មផលិតម៉ាស៊ីន កិនកំទេចកាកសំណល់ ដែលបង្កើតឡើងដោយស្នាដៃរបស់​កូន​​ខ្មែរ​​ពិតៗ ឥឡូវកំពុងល្បីលើទីផ្សារ

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់


 សិប្បកម្មផលិតម៉ាស៊ីនកិនកំទេចឈើ ដែលជាសិប្បកម្មខ្នាតតូច​ តែឥឡូវកំពុងតែ វិវឌ្ឍន៍ឆាប់រហ័ស ដោយតម្រូវការរបស់អតិថិជន ក្នុងការប្រើប្រាស់ច្រើន។ ហើយម៉ា​ស៊ីន​នេះ បានបង្កើតឡើងដោយសា្នដៃកូនខ្មែរ ជាអ្នកតំឡើងពិតៗ នៅក្នុងស្រុក ចំណែកផលិតផល នៃវត្ថុធាតុដើម គឹនាំចូលពីថៃ។

 លោក ស៊ី វុធថង ជាម្ចាស់សិប្បកម្មផលិត ម៉ាស៊ីនកិនកំទេចកាកសំណល់នេះ ​​បានឲ្យដឹងថា ម៉ាស៊ីននេះ សម្រាប់កិនកំទេចឈើ ឆ្អឹងសត្វ ស្រកីដូង លក់ចេញ​​ក្នុង​១គ្រឿងថ្លៃ ១៦០០ដុល្លារអាមេរិក ដែលមានទីតាំងក្នុងខណ្ឌសែនសុខ ឬអាចទាក់​ទងទិញ​​បានតាមទូរស័ព្ទលេខ ០៧១ ៧៧ ៧៦ ២៦០។ លោកវុធថង បានឲ្យដឹង​ទៀត​ថា ​ម៉ាស៊ីនកិនកំទេចកាកសំណល់នេះ​ តម្លើងក្នុងរយៈពេល៣ថ្ងៃ ដែលជា ប្រភេទម៉ាស៊ីនកែច្នៃថ្មី ដែលបានធ្វើការនាំចូល និងផលិតបាន៤ខែមកហើយ។


​ម៉ាស៊ីនកិនកំទេចកាកសំណល់នេះ អាចបម្រើឲ្យការងារកសិកម្ម ​ដោយមានអត្ថប្រ​យោជន៍​ ទៅដល់ការផលិតជីកំប៉ុស និងកិនចំណីសត្វផ្សេងៗទៀត។ ម៉ាស៊ីននេះ ​ប្រើ​ប្រេងសាំង ឬម៉ាស៊ូតក៏បាន ដោយក្នុងរយៈពេល៤ខែមកនេះ​ បានលក់ចែកចាយ​ទូ​ទាំង២៥ខេត្តក្រុង ក្នុងនោះខេត្ត ដែលនិយមប្រើប្រាស់ច្រើនជាងគេ គឺខេត្ត​កោះ​កុង ក្នុងរយៈពេលនេះ លក់បានចំនួនជាង២០០គ្រឿងមកហើយ។ ម៉ាស៊ីនកែច្នៃកំ​ទេច​​នេះ អាច​ធានារយៈពេលប្រើប្រាស់១ឆ្នាំ ដែលបម្រើផលប្រយោជន៍ច្រើន ទៅ​ដល់អ្នក​កសិករ​ ដែលមានបំណងក្នុងការកែច្នៃ  ឬផលិតចំណីសត្វផ្សេងៗទៀត​តាម​តម្រូវ និងគ្រប់កាលៈទេសៈទាំងអស់៕

No comments

Powered by Blogger.