Header Ads

ស្បៃរឿង និងផ្កាស្បៃរឿង មានលក្ខណៈខុសគ្នា ហើយកំពុងមានតម្រូវការក្នុងទីផ្សារ

ខេត្តកណ្តាលៈ

ដោយ៖ ឌឹម គឹមហាក់


ផ្ការស្បៃរឿង និងស្បៃរឿង មានឈ្មោះដូចគ្នា ទាស់តែ១ជាផ្កា និង១ទៀត ជាស្បៃរឿងសម្រាប់ធ្វើល្បោយ អន្លក់​ប៉ុណ្ណោះ ហើយក៏ជាតម្រូវការចាំបាច់ក្នុងទីផ្សាររាល់ថ្ងៃផងដែរ។

លោក យ៉ាន ជាកសិករ ដែលដាំស្បៃរឿងក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានមានប្រសាសន៍ថា ស្បៃរឿងជាបន្លែអន្លក់ ​ព្រមទាំងមានផ្កាស្រស់ស្អាត​ផងដែរ ​ដែលមានភាពទាក់ទាញ តែមិនអាចហូបផ្កាបានទេ អាចហូបស្លឹកបានតែប៉ុណ្ណោះ នៅពេលដើមស្បៃរឿងនោះចាស់ ក៏ចេញផ្កាតូចៗ ចំរុះពណ៌ ដែលកសិករយើងទុក​គ្រាប់​​វា​​ជាពូជ សម្រាប់ដាំឆ្នាំក្រោយៗទៀត។

លោក យ៉ាន បានបន្តថា ឈ្មួញមកទិញបន្លែស្បៃរឿងនេះ ដោយចាប់ជាបាច់ ដោយដៃម្តង ក្នុងតម្លៃ១៥០០រៀល និងជួនកាលធ្លាក់ថ្លៃរហូតដល់ ៥០០រៀលក៏មានដែរ។ ស្បៃរឿងអន្លក់នេះ ដាំក្នុងរយៈពេល១ខែ អាចច្រូតកាត់ ប្រមូលផលបាន និងក្រោយពីច្រូតត្រូវទុករយៈពេល ​១អាទិត្យ ឬ១០ថ្ងៃ​ ទើបអាចច្រូតប្រមូលផលបន្តទៀត​។ លោក យ៉ាន បានបញ្ជាក់ថា មុខរបរដាំស្បៃរឿងនេះ មានរយៈ៥ឆ្នាំមកហើយ បើគិតទៅដល់ទាំងថ្លៃឈ្នួលដី ក្នុង១ឆ្នាំ ២០០ដុល្លារ នៅពេលទូទាត់ហើយគ្រាន់តែទប់ទល់ ក្នុងជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ៕

No comments

Powered by Blogger.