សិប្បកម្មផលិតចានស្រាក់ ពីឈើប្រណិត ត្រូវបានសិប្បករខ្មែរយើង មានទេពកោសល្យខ្ពស់ បានធ្វើការបោះបង់ចោលមុខរបរនេះ
ខេត្តសៀមរាបៈ
ដោយ៖ ឌឹម គឹមហាហក់
សិល្បៈ នៃការផលិតចានស្រាក់ឈើប្រណិត ដែលជាស្នាដៃរបស់សិប្បករខ្មែរយើង ដែលមានភាពរស់រវើក មិនចាញ់បរទេសនោះឡើយ។ ហើយការផលិតកែច្នៃ បង្កើតជាចានស្រាក់សំរាប់ ទុកជាវត្ថុអនុស្សាវរីយ៍នេះ គឺជាលើកដំបូងក្នុងទឹកដី ខេត្តសៀមរាប ។
ការផលិតចានស្រាក់ឈើនេះ ត្រូវបានបែងចែកចេញជាឈើពីប្រភេទ គឺប្រភេទឈើបេន និងឈើក្រញូងដែលជាប្រភេទឈើប្រណិតលេខ១ ហើយពីមុនយើងធ្លាប់ឃើញតែការកែច្នៃចានស្រាក់ សំរាប់ដាក់ម្ហូបអាហារ ធ្វើឡើងពីជ័រ ឬដែក តែឥឡូវនេះ សិប្បករខ្មែរយើង បានធ្វើការកែច្នៃចានស្រាក់ ចេញពីឈើប្រណិតល្អឥតខ្ចោះ គ្មានអ្វីប្រៀបផ្ទឹមបានឡើយ។
ចំពោះការផលិតចានស្រាក់នេះ មានអ្នកលក់ឈ្នួញកណ្តាល តែងតែបាននិយាយឡើងថា ឈ្មោះចានស្រាក់ឈើ មិនអាចដាក់ម្ហូបអាហារទឹក បានដូចបំណងនោះឡើយ បើដាក់បានលុះត្រាតែវេចខ្ចប់ដាក់ថង់ទើបអាចដាក់បាន ក្នុងចានស្រាក់ឈើនោះ ដូច្នេះហើយទើបចានស្រាក់ផលិតចេញពីឈើប្រណិតនេះ បានក្លាយទៅជាវត្ថុអនុស្សាវរីយ៍ ដែលអ្នកទិញយកទៅសម្រាប់ដាក់តាំងលំអផ្ទះ ឬទិញយកទៅធ្វើជាកាដូរ សម្រាប់ជូន ដល់ចាស់ៗ នៅឯផ្ទះជាដើម ។ល។
អ្នកលក់បន្ត ក្នុងខេត្តសៀមរាប បានបន្តថា មកដល់ពេលនេះ សិប្បករដែលផលិតចានស្រាក់ដោយដៃនេះ នៅស្រុកអន្លង់វែង បានបោះបង់ចោលការផលិតទាំងស្រុងទៅហើយ ពីព្រោះដោយសារតែកត្តាគ្មានទីផ្សារ និងគ្មានអ្នកទិញច្បាស់លាស់។ ហើយតម្លៃលក់ចេញរបស់ចានស្រាក់ ផលិតចេញពីឈើបេន ឬឈើក្រញូងនេះ មានតម្លៃក្នុងមួយគ្រឿងចាប់ពី ៥០$ ទៅដល់ជិត ២០០$ ឯនោះ។
ចានស្រាក់ផលិតចេញពីឈើប្រណិតនេះ ឥឡូវនៅសល់ក្នុងស្តុបតិចតួចណាស់ សម្រាប់លក់ចេញ។ បញ្ហានេះ ដោយសារសិប្បករខ្មែរយើង ដែលធ្លាប់មានទេពកោសល្យខ្ពស់ក្នុងការផលិតនោះ បានធ្វើការបោះបង់ចោលមុខរបរផលិតចានស្រាក់នេះទៅហើយ គួរឲ្យសោកស្តាយយ៉ាងខ្លាំងបំផុត៕

Post a Comment