រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យការដ្ឋាសាងសង់អណ្ដូងនៅស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំងៈ
ដោយ៖ ហុង ចំណាប់
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រួមជាមួយក្រុមអ្នកបច្ចេកទេសកម្ពុជា-ចិន បានអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋាសាងសង់ អណ្ដូងស្នប់មួយកន្លែង នៅភូមិដកគ្រង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានសាងសង់អណ្ដូងទឹកស្អាតបាន១៤៨ អណ្ដូងហើយ ស្ថិតក្នុងនៅខេត្តកំពង់ឆ្នាំង។
តំណាងក្រុមហ៊ុនសម្ព័ន្ធនុយក្លេអ៊ែ ឧស្សហកម្មអុយរ៉ាញ៉ូម នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកមានបុគ្គលិកបច្ចេកទេសជាជនជាតិចិន និងជនជាតិខ្មែរសរុប ១៥០នាក់ មានម៉ាស៊ី ខូងអណ្ដូង ១៤គ្រឿង និងសម្ភារបរិក្ខាចំនួន ២០គ្រឿង បានដំណើរការខួងអណ្ដូងនៅខេត្តកំពង់ឆ្នាំង សម្រេចបាន ១៤៨ អណ្ដូងហើយ លើផែនការ ២៤០ អណ្ដូង និងជីកស្រះបាន ១កន្លែង និង ៤ កន្លែងទៀតកំពុងធ្វើសកម្មភាពជីក លើគម្រោងជីកស្រះចំនួន ២៥ ស្រះ នៅក្នុងខេត្តកំពង់ឆ្នាំង។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងការកោតសរសើរចំពោះ ការខិតខំប្រឹងប្រែង របស់ក្រុមការងារបច្ចេកទេស កម្ពុជា -ចិន ដែលជាក្រុមហ៊ុនសម្ព័ន្ធនុយក្លេអ៊ែ ឧស្សហកម្មអុយរ៉ាញ៉ូម របស់ សាធារណរដ្ឋប្រជាមានិតចិន និងសហការី ព្រមទាំងបានជម្រាបជូនអំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បាន ខិតខំអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ក្នុងនោះវិស័យអភិវឌ្ឍន៍ជនបទ ផ្នែកផ្គត់ ផ្គង់ទឹកស្អាត បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
កន្លងមករដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ជំនួយ ឥតសំណង ដល់កម្ពុជានូវទឹកប្រាក់ ១២ ៧០០ ០០០ ដុល្លារអាមេរិក ជាគម្រោងផ្គត់ផ្គង់ទឹកស្អាតជនបទ នៅកម្ពុជា សម្រាប់សាងសង់ អណ្ដូងស្នប់ ដែលមានជម្រៅជ្រៅ ចំនួន ៨៤៦ អណ្ដូង និងជីកស្រះសហគមន៍ចំនួន ៧៣ ស្រះ នៅក្នុងខេត្តគោលដៅទាំង ៦ គឺ ខេត្តកំពង់ធំ ១១០ អណ្ដូង ស្រះទឹក ១២ ,ស្វាយរៀង ១២៦ អណ្ដូង ស្រះ ៧ , កណ្ដាល ១៣០ អណ្ដូង ស្រះ ៩ ,កំពង់ស្ពឺ ១៤០ អណ្ដូង ស្រះទឹក ១២ , ខេត្តត្បូងឃ្មុំ ១០០ អណ្ដូង ស្រះទឹក ៨ និងខេត្តកំពង់ឆ្នាំងទទួលបានអណ្ដូងស្នប់ចំនួន ២៤០ អណ្ដូង និងស្រះសហគមន៍ ចំនួន ២៥ ស្រះ។ គម្រោងនេះអនុវត្តរយៈពេលមួយឆ្នាំ គឺចាប់ពី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ដល់ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៨ ។
ក្នុងឱចុះពិនិត្យការដ្ឋាន លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុន ត្រូងវយកចិត្ត ទុកដាក់ទៅលើការងារបច្ចេកទេស ជម្រៅនៃការខួងអណ្ដូង និងគុណភាពទឹកដើម្បីធានា ថា នៅគ្រប់រដូវប្រាំងក៏អាចឲ្យប្រជាបលរដ្ឋយកទឹកពីប្រភពអណ្ដូងនេះ មកប្រើប្រាស់បាន៕

Post a Comment