ញត្តិគាំទ្រក្រសួងអភិវឌ្ឍន៍ជនបទ ចំពោះសាលដីកាតុលាការកំពូល លើសំណុំរឿង បណ្តឹងរំលាយ គណបក្ស សង្គ្រោះជាតិ
ភ្នំពេញៈ
ដោយ៖ ញ៉ែម សុវត្ថារ៉ូ
ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញញត្តិគាំទ្រចំពោះសាលដីកាតុលាការកំពូល លើសំណុំរឿងបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ ដែលបានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមប្រកាសគាំទ្រយ៉ាងឱឡារឹក ចំពោះសាលដីកាចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាកំពូល ដែលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមសមាជិកជាន់ខ្ពស់នៃគណបក្សនេះចំនួន១១៨នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយ:ពេល ៥ឆ្នាំ តាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ និងអនុលោមតាមច្បាប់ទាំងឡាយ របស់មាតុភូមិកម្ពុជា និងសេចក្តីថ្លែងការណ៍ដែលមានសារ:សំខាន់ដ៍ពិសិដ្ឋរបស់ សម្តេច ហ៊ុន សែន នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ។
ទង្វើដ៍ខុសឆ្គងរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងចេតនាទុច្ចរិត ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា តាមរយ:ការរៀបចំ និងអនុវត្តផែនការធ្វើបដិវត្តន៍ពណ៍ ក្រោមការបង្គាប់របស់បរទេស បានផ្តល់នូវធាតុគ្រប់គ្រាន់ សម្រាប់ការកំណត់បទល្មើសដ៍ធ្ងន់ធ្ងរមិនអាចអត់ឱនឱ្យ និងលើកលែងបានជាដាច់ខាត ព្រោះទង្វើទាំងនេះនឹងបង្កនូវវិនាសសកម្ម ដ៍ធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គមអភិវឌ្ឍន៍ជាតិ ក៍ដូចជាសង្គមជាតិទាំងមូល។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមគាំទ្រយ៉ាងប្តូរផ្តាច់ចំពោះចំណាត់ការដ៍ត្រឹមត្រូវ និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាល និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការវិនិច្ឆ័យប្រកបដោយយុត្តិធម៌ ស្របតាមគតិច្បាប់របស់តុលាការកំពូល៕

Post a Comment