Header Ads

បិទវេទិកាជាតិលើកទី២ ស្តីពីអនាម័យជនបទ និងអនុសាសន៍ទាំង ៥ចំណុចរបស់សម្តេច ហ៊ុន សែន

ភ្នំពេញៈ

ដោយ៖ ពិន ភក្តី


 វេទិកាជាតិលើកទី២ ស្តីពីអនាម័យជនបទ ដែលប្រព្រឹត្តទៅរយ:ពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ១៣-១៤ ខែវិច្ឆិកា នៅសណ្ឋាគារសុខាភ្នំពេញ បានប្រារព្ធបិទវគ្គ នាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំក្រោមអធិបតីភាពលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ 

រយ:របាយការណ៍បូកសរុបលទ្ធផល នៃអង្គវេទិកាជាតិលើកទី២ ស្តីពីអនាម័យជនបទ ដែលអានដោយ លោក ជ្រាយ ប៉ុម ប្រធាននាយកដ្ឋានថែទាំសុខភាព នៃក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តោតលើលទ្ធផលនៃវេទិកាជាតិលើកទី២ ស្តីពីអនាម័យជនបទ ដោយការចូលរួមពីអង្គការ ដៃគូរអភិវឌ្ឍន៍ ក្នុង វិស័យអនាម័យទឹកស្អាតនេះ និងការចែករំឡែកបទពិសោធន៍ ក្នុងការរៀបចំវេទិកាជាតិនេះ ក្នុង១ឆ្នាំម្តង និងរកគន្លឹះដោះស្រាយពីបញ្ហាប្រឈម ទៅអនាគត ។


 លោក បានបន្តថា ភាពជោគជ័យទទួលបានកន្លងមក លើខេត្ត៣ មានខេត្តព្រៃវែង ស្វាយរៀង និងខេត្តតាកែវ ជាខេត្តមានស្នាដៃល្អ ក្នុងការលើកកម្ពស់អនាម័យទឹកស្អាត និងស្រុក៣ គឺស្រុកបន្ទាយមាស ស្រុកស្វាយទៀប និង ស្រុកបសេដ្ឋ។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានលើកឡើងថា រយ:ពេល១០ឆ្នាំកន្លងមកនេះ យើងបានអនុវត្តយ៉ាងជោគជ័យ នូវអនុសាសន៍ដ៍ខ្ពង់ខ្ពស់ទាំង ៦ ចំណុចរបស់ សម្តេច ហ៊ុន សែន ដែលបានផ្តល់កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០០៧ ក្នុងពិធីអបអរសាទរវេទិកាជាតិលើកទី១ រៀបចំយុទ្ធនាការលើកម្ពស់អនាម័យជនបទ ទី៣ ការផ្តល់ជម្រើសបច្ចេកទេសសាងសង់បង្គន់អនាម័យ ដែលមានតម្លៃថោកដល់គ្រួសារក្រីក្រនៅជនបទ។ ទី៥. ការអនុវត្តគម្រោងត្រូវមានភាពរលូនជាមួយនឹងគោលនយោបាយ និងយុទ្ធសាស្ត្រនៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងទី៦. ការលើកកម្ពស់អនាម័យតាមសាលារៀនជនបទ ដូចដែលខ្ញុំបានបញ្ជាក់នៅក្នុងសុន្ទរកថា ស្វាគមន៍កាលពីម្សិលមិញនេះ។  លទ្ធផលនៃការខិតខំប្រឹងប្រែងរបស់យើង ទាំងអស់គ្នាអត្រាគ្របដណ្តប់ អនាម័យ ជនបទ បានកើនដល់ជិត ៥៤% គឺយើងសម្រេចបានលើសគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍កម្ពុជា ដែលបានកំណត់ ៣០%នៅឆ្នាំ២០១៥។ បើយើងធ្វើការគណនាយោងតាមអត្រារីកចម្រើនមធ្យម យើងនឹងសម្រេចបាននូវទិសដៅ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលបានកំណត់ ៦០% សម្រាប់ឆ្នាំ ២០១៨។
កន្លងមកយើងក៍ជួបប្រទះ នូវបញ្ហាប្រឈមមួយចំនួនផងដែរ ដែលត្រូវពុះពារដោះស្រាយ មានដូចជា ភាពក្រីក្រនៃគ្រួសារមួយចំនួននៅជនបទ បញ្ហាទឹកលិច និងបញ្ហាគ្រប់គ្រងកាកសំណល់ជាដើម។ បញ្ហាទាំងនេះ គឺជាប្រធានបទសម្រាប់ធ្វើការពិភាក្សារកដំណោះស្រាយ នៃវេទិកាជាតិលើកទី២ នេះផងដែរ។ លោក រដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមទៀតថា សម្រាប់ជាទិសដៅពេលអនាគត យើងត្រូវយកចិត្តទុកដាក់អនុសាសន៍ទាំង៥ ចំណុចរបស់នាយករដ្ឋមន្ត្រី ដែលបានផ្តល់ជូនតាមរយ:សារលិខិត ក្នុងឱកាសអបអរសាទទិវាជាតិ លើកកម្ពស់អនាម័យជនបទលើកទី៨ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ  មានជាអាទិ៍៖

ទី១: ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវធ្វើការត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាព នៃការអនុវត្តផែនការ សកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅជនបទ ដំណាក់កាលទី១ ឆ្នាំ ២០១៤-២០១៨ និងត្រៀមរៀបចំផែនការសកម្មភាពជាតិដំណាក់កាលទី២ ឆ្នាំ២០១៩-២០១៥។ យើងគ្រោងនឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាព នៃការអនុវត្តផែនការសកម្មភាពជាតិ ដំណាក់កាលទី១ ឆ្នាំ២០១៤-២០១៨ និងត្រៀមរៀបចំផែនការសកម្មភាពជាតិដំណាក់កាលទី ២ ឆ្នាំ២០១៩-២០២៥ នៅក្នុងឆ្នាំ ២០១៨ នេះ។

ទី២ ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយ:ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការសម្របសម្រួល និងសហប្រតិបត្តិការជាមួយ នៃគូអភិ វឌ្ឍន៍អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរិះរកវិធានការ និងធនធានក្នុងការ លើកកម្ពស់អនាម័យនៅជនបទ។

ទី៣. អាជ្ញាធរថ្នាក់ក្រោមជាតិ តាមរយ:ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទថ្នាក់ខេត្ត ត្រូវយកចិត្តទុកដាក់វិញ និងដឹកនាំ ដើម្បីធ្វើឱ្យស្ថានភាពអនាម័យ នៅមូលដ្ឋាន កាន់តែប្រសើរឡើង។

ទី៤. គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនការគាំទ្រ និងចូលរួមតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ដើម្បីជំរុញការលើកកម្ពស់អនាម័យសមស្របតាម សមត្ថកិច្ចការងាររបស់ខ្លួន ក្នុងនោះត្រូវយកចិត្តទុកដាក់ជាពិសេសក្នុងការកៀរគរធនធាន និងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។

ទី៥. បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសហគមន៍ជនបទ ត្រូវរួមគ្នាលើកកម្ពស់អនាម័យ នៅតាម គ្រួសារនីមួយៗ ជាប្រចាំ ដោយចាត់ទុកថា នេះជាករណីកិច្ចចាំបាច់ ដើម្បីផាសុខភាពក្នុងជីវភាពរស់នៅ ជាប្រចាំថ្ងៃ។
វេទិកាជាតិបានធ្វើបទបង្ហាញ និងការពិភាក្សាពេញអង្គ ស្តីពីគោលដៅនយោបាយវិស័យទឹកស្អាត និងអនាម័យជនបទរបស់រដ្ឋាភិបាល ខុសគ្នាតែពេលវេលាប៉ុណ្ណោះ ពោលគឺទស្សន:វិស័យនៃគោលនយោបាយកំណត់យកឆ្នាំ២០២៥ ឯគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កំណត់យកឆ្នាំ ២០៣០។ ការពិភាក្សាពេញអង្គស្តីពីអភិបាលកិច្ចសម្រាប់ការងារលើកកម្ពស់អនាម័យជនបទ គឺជាធាតុចូលសំខាន់មួយទៀត ដែលទទទួលបានពីវេទិកាជាតិនេះ។ យើងកំពុងពិនិត្យមើលឡើងវិញ នូវតួនាទី ដើម្បីបង្កើនប្រសិទ្ធភាពនៃការ អនុវត្តការងារ ជាពិសេសមុខងាររបស់អាជ្ញាធរថ្នាក់ក្រោមជាតិ។

ដើម្បីជំរុញការលើកកម្ពស់អនាម័យជនបទ ឲ្យកាន់តែប្រសើរឡើងនោះ ក្រសួងអភិវឌ្ឍន័ជនបទ បានដាក់ចេញនូវសេចក្តីណែនាំដល់ខេត្តទាំងអស់ ឲ្យបង្កើតក្រុមការងារបច្ចេកទេសទឹកស្អាត និងអនាម័យជនបទ ដើម្បីឲ្យខេត្តបានជ្រួតជ្រាប និងទទួលខុសត្រូវចំពោះការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលថ្ងៃនេះយើងមានវត្តមាន លោកជំទាវ ឯកឧត្តម លោកស្រី អស់លោកដែលជាប្រធានក្រុមការងារបច្ចេកទេសវិស័យទឹកស្អាត និងអនាម័យជនបទ ទាំងអស់បានចូលរួម។

វេទិកាជាតិនេះ ក៍ទទួលបានការចូលរួមពីលោកអភិបាលស្រុក ទាំងអស់ ព្រមទាំងប្រធានក្រុមប្រឹក្សាឃុំទាំង ៥៨ ដែលមានស្នាដៃ ល្អ ក្នុងការជំរុញការងារលើកកម្ពស់អនាម័យជនបទ សម្រេចបាន ១០០% នៅសហគមន៍របស់ខ្លួន។ លោក រដ្ឋមន្ត្រី បានកោតសសើរខេត្ត ៣ គឺខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និងស្រុកទាំង ៣ គឺ ស្រុកបន្ទាយមាស ស្រុកស្វាយទាប និងចំនួន៣ ស្រុកបសេដ្ឋ ដែលមានស្នាដៃល្អ ក្នុងការជំរុញការលើកកម្ពស់អនាម័យជនបទ នៅតាមបណ្តាស្រុក និងខេត្តរបស់ពួកគេផងដែរ។

យើងក៍បានលើកទឹកចិត្ត ឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ទទួលយកមុខងារមួយចំនួន ដើម្បីអនុវត្តមុខងារ លើកកម្ពស់អនាម័យរបស់ខ្លួន។ ថ្មីៗនេះ ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយ:កម្មវិធីវិមជ្ឈការ បានចុះអនុសារណ:ជាមួយស្រុកចំនួន ១៥ នៅក្នុងខេត្តចំនួន ៣ គឺខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ ដើម្បីអនុវត្តសាកល្បងនូវកម្មវិធីផ្ទេរមុខងារនេះ។ ផ្អែកលើស្មារតីនៃការចូលរួម ជាពិសេសសហការ ព្រមទាំងការខិតខំប្រឹងប្រែងជំរុញចលនាក្នុងការលើកកម្ពស់អនាម័យ នៅជនបទ៕

No comments

Powered by Blogger.