Header Ads

កសិដ្ឋាន របស់អ្នកស្រី អាណា ដែលបានដាំក្រូចពោធិសាត់ ក្នុងតំបន់អមលាំង ខេត្តកំពង់ស្ពឺ បានផលយ៉ាងល្អ

ខេត្តកំពង់ស្ពឺៈ

ដោយៈ ចេង វិចិត្រ


ក្រូចពោធិសាត់ ធ្លាប់មានប្រវត្តិដាំបានតែក្នុងខេត្តពោធិសាត់ និងបាត់ដំបង់ តាំងពីសម័យដើម រហូតមក ប៉ុន្តែនាពេលបច្ចុប្បន្ននេះ មានអ្នកសិក្សាស្រាវជ្រាវផ្នែកកសិកម្មបានស្វែងរកឃើញ ក្នុងការដាំក្រូចពោធិសាត់ នៅក្នុង តំបន់អមលាំង ខេត្តកំពង់ស្ពឺ។

អ្នកស្រី អាណា ជាអ្នកបច្ចេកទេសដំណាំកសិកម្ម ដែលបានដាំក្រូចពោធិសាត់ នៅក្នុងតំបន់អមលាំង ខេត្ត កំពង់ស្ពឺ អស់រយៈ៤ឆ្នាំ ដែលទទួលបានផលល្អបំផុតនៅក្នុងតំបន់នោះ។ ព្រោះដោយសារ ក្រូចដែលដាំបាននោះ មានរស់ជាតិផ្អែមឆ្ងាញ់ ដូចជាក្រូចនៅតាមបណ្តាខេត្តដទៃៗទៀតដែរ។ អ្នកស្រីអាណា បានបន្តថា ក្រូចពោធិសាត់នេះ ដាំទៅតាមធម្មជាតិ ដោយគ្មានប្រើជាតិគីមីនោះទេ គឺប្រើប្រាស់តែជីកំប៉ុស ដែលទិញ ពីក្រុមហ៊ុននៅភ្នំពេញថ្មី។

ឆ្នាំទី១ ក្រូចពោធិសាត់ ក្នុង១ដើមអាចទទួលផលប្រមាណ២ទៅ៣ផ្លូន ហើយដេញឡើងរហូតដល់ឆ្នាំទី៤ បានផលពី៧ផ្លូនទៅ១ស្លឹក ដែលជាបរិមាណមួយខ្ពស់។ ហើយពីមុនមកទឹកដី ភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដាំក្រូចមិន បានទេ ក៏ដោយសារទឹកដីនេះ សំបូរល្បាយសខ្សាច់ច្រើន បើមានដីប្រភេទកណ្តៀង រួមនឹងប្រភពទឹកគ្រប់គ្រាន់ដូចជានៅក្នុងកសិដ្ឋានរបស់អ្នកស្រី អាណា ទើបអាចដាំក្រូចពោធិសាត់ទៅតាមធម្មជាតិបាន។

បទពិសោធន៍៤ឆ្នាំ របស់អ្នកស្រីកន្លងមកនេះ បានបង្ហាញឲ្យឃើញពីការដាំក្រូចពោធិសាត់ ដែលពីមុនមកមិនអាចដាំបាន តែឥឡូវក្នុងតំបន់អមលាំងនេះ ដាំបានយ៉ងល្អ ហើយទទួលផលដូចជាបណ្តាខេត្តដទៃដែរ ហើយក៏វាអាស្រ័យទៅនឹងការប្រើប្រាស់ជីកំប៉ុស និងប្រភពទឹកគ្រប់គ្រាន់ដែរ។

កសិដ្ឋានរបស់អ្នកស្រី អាណា ដែលដាំក្រូចជាប់មាត់អូរនោះ គឺបានបម្រើនូវភ្ញៀវទេសចរ ដែលមកកំសាន្ត និងបានទទួលទានក្រូច ដែលមានរស់ជាតិផ្អែមឆ្ងាញ់ ហើយក្រូចនេះ ពុំទាន់មានការនាំចេញទៅលក់ នៅក្រៅប្រទេសឡើយនោះទេ ប៉ុន្តែកំពុងធ្វើការទំនាក់ទំនង ក្នុងការនាំក្រូចនេះ ចេញទៅលក់នៅក្រៅប្រទេស៕

No comments

Powered by Blogger.