Header Ads

ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយដៃគូអភិវឌ្ឍន៍ រៀបចំបើកវេទិកាជាតិ លើកទី២ ក្រោមប្រធានបទថា ការស្រាវជ្រាវ និងការបង្កើតថ្មី ដើម្បីឆ្ពោះទៅ រកភាពជោគជ័យ

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយដៃគូអភិវឌ្ឍន៍ បានរៀបចំបើកវេទិកាជាតិ លើកកម្ពស់អនាម័យជនបទលើកទី២ រយ:ពេលពីរថ្ងៃទី១៣-១៤ ខែវិច្ឆិកា នៅសណ្ឋាគារសុខា ក្រោមប្រធានបទ ការការស្រាវជ្រាវ និងការបង្កើតថ្មី ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។

វេទិកាជាតិនេះ មានការចូលរួមពីសំណាក់ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទតំណាងដ៍ខ្ពង់ខ្ពស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឡើងថ្លែងសារលិខិតរបស់ សម្តេច ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យ ជនបទលើកទី៨ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមប្រធានបទ ” ការស្រាវជ្រាវ និងការបង្កើតថ្មី ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ” មានអត្ថន័យជាអាទិ៍ថា ថ្ងៃទី១៣ ខែវិច្ឆិកា គឺជាថ្ងៃដ៍សំខាន់មួយសម្រាប់ ព្រះរាជាណាចក្រកម្ពុជាកម្ពុជាយើង ក្នុងការប្រារព្ធ “ទិវាជាតិលើកកម្ពស់អនាម័យជនបទ”។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សារ: សំខាន់យ៉ាងខ្លាំងចំពោះភាពចាំបាច់ នៃការលើកកម្ពស់អនាម័យជនបទ ដោយបានកំណត់នូវទស្សន:វិស័យ របស់គោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថា ” នៅឆ្នាំ ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទត្រូវមានការផ្គតផ្គង់ទឹក ស្អាតទឹកអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅ ក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តភាព”។ ដើម្បីសម្រេចបាននូវចង្អុលវិស័យនេះរាជរដ្ឋាភិបាលបានរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពី ការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យនៅជនបទ ឆ្នាំ ២០១៤-២០២៥ ក្នុងគោលបំណងធ្វើឱ្យសេវាទឹកស្អាត និងអនាម័យ នៅជនបទមានភាពប្រសើរឡើង និងប្រកបដោយនិរន្តភាព ដើម្បីរួមចំណែកគាំទ្រ ដល់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាព និងអាហារូត្ថម្ភរបស់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះដៃគួអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ទាំង ឡាយ ដែលបាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍគ្រប់វិស័យ និងជាការរួមចំណែកយ៉ាងសកម្ម ដែលបានផ្តល់ការគាំទ្រដ៍សប្បុរស ដល់ការខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រទេសកម្ពុជា តាមរយ:ការងារលើកម្ពស់អនាម័យជនបទ។

លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បានមានប្រសាន៍សង្ដត់ធ្ងន់ថា ប្រជាពលរដ្ឋតាមជនបទ ត្រូវតែមានអនាម័យជានិច្ច ដូចជាការលាងដៃ និងសាប៊ូឲ្យស្អាតមុននឹងទទួលទានអាហារ។ លោកឧបនាយករដ្ឋមន្ត្រី បានកោតសសើរ ជំរុញឲ្យក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយដៃគូ អភិវឌ្ឍន៍អនាម័យទឹកស្អាតដល់ជនបទ នៅក្នុងការរៀបចំវេទិកាជាតិអនាម័យជនបទ លើកទី២ ក្រោមប្រធានបទ”ការស្រាវជ្រាវ និងការបង្កើតថ្មីដើម្បីឆ្ពោះទៅរកភាពជោគជ័យ” និងជាការលើកកម្ពស់អភិវឌ្ឍន៍ស្របទៅតាមអនុសាសន៍ទាំងប្រាំមួយរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ផ្តោតទៅលើអនាម័យទឹកស្អាតជនបទ ជាវិស័យមួយក្នុងចំណែកកាត់បន្ថយសុវត្ថិភាពផ្ទាល់របស់ប្រជាជនកម្ពុជា និងកែលំអរជីវិត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក្នុងសហគមន៍ជនបទ។

ក្នុងឆ្នាំ២០២៥ ប្រជាជនកម្ពុជាតាមសហគមន៍ជនបទ ទទួលបានសេវាទឹកស្អាតគ្រប់គ្រាន់ ស្របតាមការរស់នៅបរិស្ថាន និងប្រកបដោយនិរន្តភាព។ លោក ឧបនាយករដ្ឋមន្ត្រី បន្ថែមទៀតបន្តថា ឆ្លងកាត់ពីបាត់ដៃទទេរ និងការលំបាករាប់មិនអស់ និងទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ និងបរទេស មានភាពស្មើមុខស្មើភាពគ្នា ក្នុងការការពារបរិស្ថាន និងសុខភាព៕

No comments

Powered by Blogger.