ឡជីវឧស្ម័ន ផ្តល់ប្រយោជន៍ ដល់ សេដ្ឋកិច្ចសង្គម
ភ្នំពេញៈ
ដោយ៖ ឌឹម គឹមហាក់
ឡជីវឧស្ម័ន ត្រូវបាននាំចូលពីប្រទេសអូស្ត្រាលី អស់រយៈ៣ឆ្នាំមកហើយ ដែលបានផ្តល់សេវាកម្មទៅតាមរយៈដេប៉ូ នៅតាមបណ្តាលខេត្តសៀមរាប តាកែវ កំពង់ធំ និងខេត្តកណ្តាល ។
លោក សុភា ម្ចាស់ដេប៉ូប្រចាំខេត្តកណ្តាល បានឲ្យដឹងថា ឡជីវឧស្ម័ន បាននាំចូលតាមរយៈក្រុមហ៊ុនអេធិកអូស្ត្រាលី ដែលមានឡចង្ក្រានឆ្នាំងដាំបាយមួយកំប្លេរ តម្លៃ៦៥០$ ដោយធានា រយៈ២ឆ្នាំ។ ឡជីវឧស្ម័ននេះ មានលក្ខណៈគ្រួសារ បម្រើនូវសេវាកម្ម នៅតាមបណ្តាខេត្ត ប្រើប្រាស់ចំណេញពេលវេលាហើយតទៅមុខនឹងពង្រីក ឡជីវឧស្ម័ននេះ បម្រើកសិដ្ឋាន ដែលមានលក្ខណៈទ្រង់ទ្រាយធំជាងមុន។
លោក សុភា បានបន្តថា ឡជីវឧស្ម័ននេះ បានផ្តល់នូវអត្ថប្រយោជន៍ ដូចជា ១ មានហ្គាសប្រើប្រាស់៣ពេល ទី២ ឡមានរោងជីប្រមាណ ១៥តោនទៅ ២០តោន ទី៣ លែងចំណាយលើអ្វីក្នុងការរកអុស ទី៤ មិនប៉ះពាល់ខាតពេលវេលឡើយ។
ឡជីវឧស្ម័ននេះ មានគុណភាពរហូតដល់ ២៥ឆ្នាំ ដោយប្រើប្រាស់ជីលាមកម៍សត្វ និងលាមកម៍ មនុស្ស។ ក្នុងនោះដែរ បើអតិថិជនជាវឡជីវឧស្ម័ន អាចបង់រំលោះបានក្នុងរយៈ១ឆ្នាំ ដោយ១ខែត្រូវបង់ ៣០ដុល្លារ បើប្រៀបធៀបទៅនឹងការប្រើប្រាស់ហ្គាស ក្នុង១ថ្ងៃ៣កំប៉ុងស្មើ និង៣០០០រៀល ហើយបើប្រើឡជីវឧស្ម័នខុស ត្រូវគ្នាបន្តិចបន្តួច ពេលបង់រំលោះផុត មានការចំណេញច្រើនផ្តល់ការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការបំផុស ឲ្យកសិករចិញ្ចឹមសត្វយកលាមក ចំណេញថវិការ និងពេលវេលា ក្នុងការដើររកអុសមកចំអិនអាហារ។ បច្ចុប្បន្ននេះឡជីវចំរុះ កំពុងតែពង្រីកសេវាកម្មទៅដល់ខេត្តកំពង់ឆ្នាំង និងស្រុក២ ក្នុងខេត្តកំពង់ស្ពឺ និងកំពង់ចាម៕

Post a Comment