Header Ads

ក្រុមហ៊ុនអនុស្សា រៀបចំកម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យម នៅកម្ពុជា ២០១៨ និងឧបត្ថម្ភដោយក្រុម​ហ៊ុន​ថ្នាំពណ៌ជាតិ CAMPAINT សហ​ការ​ឧបត្ថម្ភជាមួយ Berocca

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


កម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ឆ្នាំ២០១៨ ដែលផ្តូចផ្តើមដោយក្រុមហ៊ុនអនុស្សា ​បានរៀបចំ សន្និសីទសារពត៌មាន ក្នុងគោលបំណងប្រមូលផ្តុំនូវអាជីវកម្មក្នុងស្រុក ដែលទើបនឹងបង្កើតថ្មី ដើម្បីបង្ហាញពី ផលិត​ផល និងសេវាកម្មថ្មីៗសម្រាប់ផ្គត់ផ្គង់ទីផ្សារកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែសីហា នៅភោជនីយដ្ឋាន Bella Cuisine Res​taurant ។​

កម្មវិធីនេះ មានការចូលរួមដោយសេរី នៅថ្ងៃទី០១-០២ ខែកញ្ញា ឆ្នាំ២០១៨ នៅកោះពេជ្រ អាគារ L ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៨យប់ ។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភប្រចាំឆ្នាំដោយក្រុម​ហ៊ុនថ្នាំពណ៌ជាតិ CAMPAINT សហ​ការ​ឧបត្ថម្ភដោយ Berocca។

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សា បានមានប្រសាសន៍ថា កម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និង​មធ្យមនៅកម្ពុជា ឆ្នាំ២០១៨ ត្រូវបានរៀងចំឡើងដើម្បីជំរុញយីហោ (Branding) អាជីវកម្មក្នុងស្រុក បង្កើនការ​លក់​​​​ជំរុញ ការផ្តោះប្តូរពាណិជ្ជកម្ម បង្កើនបណ្តាញទំនាក់ទំនង និងបង្កើតឱកាសទទួលបានការវិនិយោគ ពង្រីកអា​ជី​​វកម្ម​វិនិយោគិន និងម្ចាស់ក្រុមហ៊ុនផ្សេងទៀត។
អ្នកចូលរួមដែលកំពុងស្វែងរកគំនិត ចាប់ផ្តើមអាជីវកម្មដៃគូពាណិជ្ជកម្ម ឬចង់វិនិយោគទៅលើអាជីវកម្មថ្មីៗ ក្នុងទី ផ្សារ​​កម្ពុជាបច្ចុប្បន្ន និងមានឱកាសទទួលបានគំនិតអាជីវកម្មល្អៗ ព័ត៌មានអំពីការផ្គត់ផ្គង់ ពត៌មានទីផ្សារ វត្តមាន​ផលិតផល និងសេវាកម្មថ្មីៗ នៅក្នុងទីផ្សារ នៃបណ្តាសហគ្រិន ដែលមកពីវិស័យផ្សេងៗគ្នា ជាដើម។

លោក នាយប្រតិបត្តិក្រុមហ៊ុនអនុស្សាក បានបន្តថា សហគ្រិនកម្ពុជា និងម្ចាស់អាជីវកម្មពីវិស័យផ្សេងៗគ្នាទាំងនោះ នឹងរួមគ្នាតាំងបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួនជាមួយនឹងការបណ្តុះតម្លៃចាប់ពី ១០% និងការផ្តល់ជូន​កម្ម​វិធីពិសេសៗ នៅក្នុងកម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ២០១៨ ដូចជា សិប្បកម្ម ថ្នាំពណ៌​ជាំតិ Campaint, សហគ្រាសប្រេងប្រទាលពិមានរាជ ពិភពថ្មធម្មជាតិ។ បច្ចេកវិទ្យា៖ Grab, Brain, Scan, Arrow Dot, My Tep, Mtash Company, Geekho, TixFlash, AngkorDev, ។ អប់រំ៖SCIA, UCMAS, Pingou, Bookstor. នាំចេញនាំចូល និងចែកចាយ៖  Berocca, S-Cool, JBL, iMec Hygiene, Epson Printing, Amazon Kindle E-Reader, Altrisela Coffee Machine, Camazoon។ ស្ថាបត្យកម្ម និងហរិញ្ញវត្ថុ SBT, ATAP & Partners company Limited ។ ផ្សព្វផ្សាយ និងរចនា៖ ou Prey, ADIT, RounhStudio, EXS, SL Supplier, Broom Stick, Yang Design, Bizkhmer, Business Cambodia ។ ក្លិបវិនិយោគិន និងការិយាល័យធ្វើការរួមគ្នា (Co-working, Space)៖ True Value, Mekong Strategic Partner, The Desk co-working space, Impact Hub, Emerald Hub។ ចំណីអាហារ៖ La Pop, White arlic, Durian, Dayung Coffee, Milk Green Tea, Dance Bakery, Fat Cup ។

មិនតែប៉ុណ្ណោះ អ្នកចូលរួមអាចស្វែងរកដៃគូផ្គត់ផ្គង់អាជីវកម្មក្នុងតម្លៃល្អ រហ័សជាងមុន និងការយកចិត្តទុកដាក់លើ​អតិថិជនច្រើនជាងមុន។ កម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនេះ ផ្តល់ឱកាសឲ្យលោកអ្នកសិក្សា​ក្នុងការវិនិ​យោគ និងការទិញសិទ្ធិធ្វើអាជីវកម្មបន្តទៅលើប្រភេទជំនួញ ដែលកំពុងមានសក្តានុពលនៅក្នុងទីផ្សារ៕

No comments

Powered by Blogger.