Header Ads

អ្នកស្រី អាអ៊ីសា ជាវិចិត្រករ កែច្នៃគ្រាប់អង្ករបិត ទៅលើផ្ទាំងរូបយ៉ាងរស់រវើក និងកំពុងល្បីល្បាញនៅ​លើ​​ទីផ្សារ

ខេត្តសៀមរាបៈ

ដោយៈ សេង ស៊ីដារ៉ូ


 អ្នកស្រី អាអ៊ីសា ជាវិចិត្រករ និងជាម្ចាស់សិប្បកម្ម លើការកែច្នៃដោយគ្រាប់អង្ករមកបិតទៅជា រូប​ភាព​ផ្សេងៗផង។

ឥឡូវស្នាដៃរបស់បងប្អូនខ្មែរឥស្លាមយើង ក្នុងខេត្តសៀមរាប បានពង្រីកទៅក្នុង​ទីផ្សារ ដើម្បីបង្ហាញ​ពី​ទេពកោសល្យដ៏រស់រវើកទាំងនេះ ។

 អ្នកស្រី អាអ៊ីសា ជាងវិចិត្រករ និងជាម្ចាស់សិប្បកម្មដោយដៃ ហើយអ្នកស្រីបានកែច្នែអង្ករបិតទៅ​លើ​រូបផ្សេងៗ ក្នុងទឹកដីខេត្តសៀមរាប បានឲ្យដឹងថា ស្នាដៃទាំងនេះ ដោយសារយើងត្រូវការគូររូបភាព​ជា​​​មុន ដែលគេកម្ម៉ង ហើយបន្ទាប់មកទៀត ទើបយកគ្រាប់អង្ករមកបិតទៅលើរូបភាពទាំងនោះ ដោយ​ប្រើរយៈពេលយូរថ្ងៃ ទៅតាមទំហំរូបភាពតូចឬធំ។ ផ្នែកស្នាដៃវិចិត្រករ និងសិប្បកម្មនេះ អ្នកស្រី មានបទពិសោធន៍ជិតប្រាំបីឆ្នាំមកហើយ ទើបតែពីរឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលអ្នកស្រីបានចូល​រួមទៅក្នុងទីផ្សាររាត្រី។


អ្នកស្រី អាអ៊ីសា បានបន្តថា ការផលិតនេះ គឺធ្វើឡើងដោយគ្រាប់អង្ករមួយគ្រាប់ៗ មកបិតទៅ​លើ​ផ្ទាំងរូបភាពដែលយើងចង់បាន ក្រោយពីការបិតផលិតផលសម្រេចរួចហើយ ធ្វើឲ្យផ្ទៃអង្ករ​រាបស្មើ និង​ធ្វើការ​លាប​ពណ៌ធម្មជាតិ លាប​ថ្នាំ​ការពារសត្វល្អិត និងការពារការរឹចរិល ដោយមិនឲ្យប៉ះពាល់​សុខ​ភាពឡើយ។ រក្សាបានអាយុកាលលើសពី ១០ឆ្នាំ ដោយលែកចំពោះតម្លៃលក់ចេញក្នុងផ្ទាំងរូបភាព ដែលមានទំហំមួយការ៉េបួនជ្រុងតម្លៃ ៣០០$ និងរូបភាពខ្នាតធំមួយជំហរតម្លៃ ១៥០០ដុល្លារ ដែល​ចំណាយពេលវេលា រហូតដល់ ៨ខែឯណ្ណោះ។ អ្នកស្រី អាអ៊ីសា បានបន្ថែមទៀតថា នាពេលបច្ចុប្បន្ន​នេះ តម្រូវការក្នុងទីផ្សារភាគច្រើន ជាជនបរទេស ​ដែលនិយមទៅលើផ្ទាំងគំនូរជាគ្រាប់អង្ករនេះ ដូច​រូបអង្គរជាដើម៕

No comments

Powered by Blogger.