Header Ads

គម្រោងដេញថ្លៃ មូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៨



 ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


គម្រោងដេញថ្លៃមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៨ របស់ខណ្ឌចំការមន និងមានការចូលរួមពីចៅសង្កាត់ទាំង​១០ និងក្រុមហ៊ុនដេញថ្លៃ ជាដៃគូស្ថិតក្រោមអធិបតីភាពលោក     ស៊ុយ សេរិទ្ធិ អភិបាលរងរាជធានីភ្នំពេញ នា​ថ្ងៃទី២២ សីហា នៅក្នុងបរិវេណសាលាជ័យជំនៈ។

លោក​អភិវាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ផ្តាំផ្ញើរ ទៅដល់អាជ្ញាធរដែនដី និងក្រុមហ៊ុនដេញថ្លៃ ដែល​ចូលរួម​ឲ្យអនុវត្តតាម ៧ចំនុច មានដូចជា ១-ក្រោយការធ្វើលទ្ធកម្មត្រូវចុះកិច្ចសន្យា (ក្នុងរយៈពេល១អាទិត្យ) រវាង​អ្នកទទួលខុសត្រូវប្រធានគម្រោងចៅសង្កាត់។ ២-អនុវត្តន៍ផែនការការងារ ចប់ហើយ ​និងបន្ទាន់​ដល់ចៅ​សង្កាត់​​​ត្រៀម​​លក្ខណៈ​ប្រសិនបើដាក់លូឲ្យបានត្រឹមត្រូវហើយ ដោយអ្នកតាមដានជាមេភូមិ។ ៣-ការអនុវត្តន៍​គម្រោង​​ត្រូវអនុវត្តន៍តាមបទដ្ឋានបច្ចេកទេស បើធ្វើផ្លូវតាមការកំណត់របស់ជំនាញ​មន្ទីរសាធារណៈការ​ ដោយ​ការកិន​បង្ហាប់មិនក្រោម២ដងនោះឡើយ នៅពេលអនុវត្តន៍គម្រោងការដ្ឋាន ធ្វើទៅតាមភាពជាក់ស្តែង។ ៥-សមត្ថភាព​ការ​​​ងារ​​លើការទទួលខុសត្រូវ ដល់ការបំពេញការងារមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់។

លោកអភិបាលរង រាជធានីភ្នំពេញ បានបន្តថា លើចំនុចទី៦ ការជូនដំណឹង​ គឺចៅសង្កាត់ត្រូវជូនដំណឹង ឲ្យទៅ​ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដើម្បីឲ្យប្រជាពលរដ្ឋ បានចូលរួមដោយចៅសង្កាត់ទទួលខុសត្រូវ។ ៧-ត្រូវការ​ត្រួត​ពិនិត្យតាមដានជាប្រចាំលើកិច្ចសន្យា ក្នុងគម្រោងដោយមេភូមិ ជាអ្នកតាមដានទៅតាមនីតិវិធី


No comments

Powered by Blogger.