Header Ads

​តម្រូវការទីផ្សារច្រើន អ្នកចិញ្ចឹមមាន់ស្រែថា រហូតរកពងភ្ញាស់ពុំបាន

ខេត្តកណ្តាលៈ

ដោយ៖ ហុង ចំណាប់


 អ្នកចិញ្ចឹមមាន់ស្រែ ឬហៅថា​មាន់ខ្មែរ​កំពុងមានកង្វល់ប្រឈម ទៅនឹងការរកពងភ្ញាស់ពុំបាន ដោយសារតែតម្រូវ​ការអ្នកទទួលទានច្រើនហួស​ ក៏ប៉ុន្តែចំពោះតម្លៃលក់ចេញ​មិនបានខ្ពស់នោះដែរ ។

អ្នកស្រី សេរី អ្នកគ្រប់គ្រងសាខាសហគមន៍មាន់ខ្មែរ ខេត្តកណ្តាល បានឲ្យដឹងថា បច្ចុប្បន្ននេះ លំហូរក្នុងការ​ចិញ្ចឹម​មាន់​​របស់សហគមន៍មានខ្មែរមានទូរទាំង ២៥ខេត្តក្រុង ដោយការបញ្ចេញលក់ម្តងៗរាប់ម៉ឺនក្បាល។ សហគមន៍មានខ្មែរបង្កើតឡើង ក្នុងគោលបំណងបង្រៀនកសិករយើង ឲ្យយល់ដឹងពីការចិញ្ចឹមមាន់ស្រែ និងការ​ស្វះ​​​ស្វែង​រកទីផ្សារឲ្យពួកគាត់ផងដែរ។


ចំពោះលំហូរការលក់ចេញមាន់ខ្មែររាប់ម៉ឺនក្បាល ក្នុង១ថ្ងៃៗ ក៏ដោយតែយើងពុំជួបបញ្ហាប្រឈមកង្វះពងភ្ញាស់​មានន័យថា ការបញ្ចេញលក់សាច់មាន់ មានការកើនឡើង តែការទិញចូលមកវិញជាពងភ្ញាស់ គឺពិបាកទៅវិញ។ អ្នកស្រីសេរី បានបន្តថា ចំពោះតម្លៃលក់ចេញមាន់ខ្មែរ ក្នុង១គីឡូថ្លៃ ២០០០០រៀលដដែល។ ហើយក្នុង​ការ​ពិនិត្យ​ទៅដល់គុណភាពសាច់មាន់៣សាសន៍ ទៅនឹងសាច់មាន់ខ្មែរយើង គឺមានភាពខុសគ្នា មិនពិបាក​សង្កេត​ឡើយ ដោយសាច់មាន់៣សាសន៍ មានភាពជ្រាយជាងសាច់មាន់ខ្មែរយើង ដែលស្រលូន និងសាច់ណែនជាង​ ចំពោះការភ្ញាស់ពងមាន់ ក៏មិនខុសអីនឹងការពិនិត្យសាច់មាន់​នោះដែរ​ គឺក្នុងពេលដែលភ្ញាស់កូនមាន់យើង យក​មកឆ្លុះពិនិត្យមើលយើងឃើញសសៃឈាម របស់មេពូជអាចសម្គាល់បានថា ជាពូជមាន់ខ្មែរយើងបាន។ ហេតុ​ផលទាំងនេះហើយ ដែលយើងពិបាករកមេបារបស់មាន់ស្រែ ឲ្យបានច្បាស់លាស់ ក្នុងការបង្កាត់ពូជ​ដោយពូជ​មាន់ខ្មែរយើងអាចចិញ្ចឹមយកសាច់បាន ក្នុងរយៈពេល៥ទៅ៦ខែប៉ុណ្ណោះ៕


No comments

Powered by Blogger.