Header Ads

ពូជអំពិលផ្អែម ឬអំពិលយក្ស មានការបណ្តុះពូជថ្មី លក់ទូទាំងប្រទេស

ខេត្តព្រះវិហារៈ

ដោយ៖ កញ្ញា ទេព សុវ៉ាត


 ពូជអំពិលផ្អែម ភាគច្រើនក្នុងស្រុកពុំសូវមានទេ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានអ្នកដាំពូជ​អំពិល​​ផ្អែម ប៉ុន្តែមានតិចតួចតែប៉ុណ្ណោះ ដែលមិនអាចបំពេញតម្រូវការអ្នកទទួលទាន ក្នុងស្រុកច្រើន​នោះ​ឡើយ ។

លោក សំ អឿន គីម ម្ចាស់កសិករដ្ឋានដាំដំណាំគូលែន ខេត្តព្រះវិហារ បាននាំចូលនូវពូជអំពិលផ្អែ​ឬអំពិលយក្សថ្មី មកលក់ចែកចាយក្នុងស្រុក។ ពូជអំពិលផ្អែម ឬអំពិលយក្សនេះ មានការបណ្តុះគ្រាប់ ពីនាក់​ជំនាញថៃ ជាអ្នកបណ្តុះដោយផ្ទាល់ក្នុងរយៈពេល ៦៥ថ្ងៃ និងក្នុងរយៈពេល ១២០ថ្ងៃ អាចយកកូន​បណ្តុះនោះដាំបាន ក្នុងរយៈពេល ៣ឆ្នាំ។


លោក សំ អឿនគីម ម្ចាស់កសិករដ្ឋានដំណាំគូលែន​ ខេត្តព្រះ​វិហារ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃនេះ​ពូជ​អំពិលផ្អែម ឬអំពិលយក្ស លក់ចែកចាយឲ្យអតិថិជនទូទាំងប្រទេស បាន​ចំនួនជាង ៦០០០ដើមហើយ។ លោក គីម បានបន្តថា​ ពូជថ្មីទាំងពីរនេះ លក់ចេញក្នុងមួយដើម ៤ដុល្លារ ដូចគ្នា ដែលជាពូជ សុទ្ធដំបូង​មានក្នុងទីផ្សារ។ លក្ខណៈរបស់អំពិលផ្អែមមានផ្លែ ដូចជាអំពិលក្នុងស្រុកដែរ ខុសតែវាមាន រស់ជាតិផ្អែម​ជាង​អំពិលធម្មតា ហើយចំណែកអំពិលយក្សវិញ សាច់ច្រើនគ្រាប់តិច ដែលជាប្រភេទ​អំពិលសម្រាប់យក​ស្លរម្ជូរ ធ្វើដំណាប់អំពិល ឬកែច្នៃធ្វើជាសាប៊ូក៏បានដែរ ។ ពូជអំពិលថ្មីនេះដាំ​ក្នុង​រយៈ​ពេល ៤ទៅ ៥ឆ្នាំ អាចទទួលបានផលចំណូលលើសពី ៣០០ដុល្លារ បើប្រៀបធៀបជាក់ស្តែង​កន្លងមកដែលកសិករថៃបាន​ដាំទទួលផលកន្លងរួចមកហើយ។

តាមការអង្កេតកន្លងមក ដើមអំពិល​ក្នុងស្រុកមានអាយុកាលវែង អាចក្រោម១០០ឆ្នាំ ឬលើសពី ១០០ឆ្នាំ​ទៅទៀត ហើយពូជអំពិលថ្មី ក៏មាន​អាយុកាលស្រដៀងគ្នានេះដែរ។ ដោយអាយុកាលវែង​ដើមអំពិល​ក្នុង​ស្រុកត្រូវបានងាប់ ឬរលំគល់ ដោយគ្រោះធម្មជាតិ ធ្វើឲ្យបរិមាណពូជដើមអំពិល​ក្នុងស្រុកត្រូវបាត់បង់​ជា​បណ្តើរៗ បើបានពូជថ្មីដាំអាចតម្រូវទៅតាមទីផ្សារ បានក្នុងពេលអនាគត។ អតិថិជនអាចទិញ​កូនពូជ​អំពិលផ្អែម និងអំពិលយក្សនេះ តាមលេខទូរស័ព្ទ ០១៧៩១ ២៣៤៥​ /​ ០៧១ ៦៦៦៦ ៨៦៕

No comments

Powered by Blogger.