Header Ads

សិប្បកម្មផលិត អក្សរប្រភេទជ័រ និងដែកអ៊ីណុក អាចកម្ម៉ង់បានទូទាំង២៥ រាជធានី ខេត្ត

ភ្នំពេញ៖

ដោយ៖ ឌឹម គឹមហាក់


លើការរចនាអក្សរ ឬហៅថាក្បាច់អក្សរអាចបត់បែន ទៅតាមបច្ចេកវិទ្យាកុំព្យូរទ័រ ហើយក្នុងនោះ ​សិប្បកម្មផលិត​ជាអក្សរ ជាឈ្មោះ ស្លាកយីហោក្រុមហ៊ុន ឬឈ្មោះគ្រឹស្ថានសហគ្រាស អាចផលិតជាអក្សរពីជ័រ និងវត្ថុធាតុដើម​ដែកអ៊ីណុក ដែលជាផលិតផលនាំចូលពីប្រទេសចិន។

ម្ចាស់សិប្បកម្ម ទទួលធ្វើអក្សរពីដែកអ៊ីណុក អក្សរពីជ័រតូច ឬធំគ្រប់ប្រភេទ ដែលមានទីតាំងនៅចំការដូង ខណ្ឌ ដង្កោ រាជធានីភ្នំពេញ បានរៀបរាប់ថា​អាជីវកម្មនេះ បើកអស់រយៈពេលយូរឆ្នាំហើយ ដោយអតិថិជនអាចកម្ម៉ង់​ធ្វើ​អក្សរតូច ឬធំ ទៅតាមការត្រួតពិនិត្យក្នុងប្រព័ន្ធកុំព្យូរទ័រ ទៅតាមខ្នាតអក្សរ ដោយគិតតម្លៃជាម៉ែត្រ ការ៉េ។

ការផលិតអក្សរពីអ៊ីណុក ឬពីជ័រនេះ អាចទទួលកម្ម៉ង់បានទូរទាំង២៥ខេត្តក្រុង ដោយបច្ចុប្បន្នភាគច្រើន មាន​អ្នក​​កម្ម៉ងពីខេត្តសៀមរាប បាត់ដំបង កំពង់ចាម កំពង់ធំ ខេត្តព្រះសីហនុ ជាដើម។ ប្រភេទអក្សរពីជ័រ និងដែកអ៊ីណុកនេះ មានរចនាបថ បត់បែនដូចជាក្បាច់ មានគុណភាពខ្ពស់ ធានាយូរឆ្នាំ​ក្នុងការរចនាទៅ​តាម​គ្រឹះស្ថាន សហគ្រាសធំៗផងដែរ៕

No comments

Powered by Blogger.