Header Ads

សរុបជាទឹកប្រាក់ ២៣២,000 ដុល្លារអាមេរិក របស់ក្រុមហ៊ុនសែលកាត គឺសម្រាប់ចែកជូនដល់អតិថិជន ដែល ឈ្នះរង្វាន់

 ភ្នំពេញៈ

ដោយ៖ កញ្ញា ទេព សុវ៉ាត


 អតិថិជន​​សែល​កាត​ មានសំណាងចំនួន ១៧នាក់​ ​បានមកទទួលរង្វាន់ នៅការិយាល័យ​​ក​ណ្តា​ល​សែល​កាត​ ក្នុងកម្មវិធីប្រគល់រង្វាន់លើកទី៦​ នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។​

អ្នកឈ្នះទាំងអស់​សុទ្ធតែបានចូលរួមលេងកម្មវីធី ដែលសែលកាតកំពុងដំណើរការ​ មានដូចជា កម្មវិធីស្ទួចម៉ូតូ​ ​ការ​ឆ្លើយ​​សំណួរ​ iknowiKnow ​និងកម្មវិធី​ឈ្នះ ១០ ០០០ដុល្លារ ជារៀងរាល់ថ្ងៃ។​
​រង្វាន់ដែលត្រូវបាន​ចែក នៅក្នុង​កម្ម​វិ​​ធី​ប្រ​គល់រង្វាន់​នោះ ​សរុបទឹកប្រាក់​ចំនួន​ ​232,000 ដុល្លារ​អា​មេរិក​ ​មាន​ដូច​​ខាង​​ក្រោម​។​​​


  • ម៉ូតូYamaha Fino ឆ្នាំ២០១៨ ​ចំនួន ៤​គ្រឿង៖ សម្រាប់អ្នកឈ្នះ ៤នាក់ (Fish-a-Fino)
  • ម៉ូតូYamaha Janus ឆ្នាំ ២០១៨ ចំនួន ៤​គ្រឿង៖ សម្រាប់អ្នកឈ្នះ ៤នាក់ (Fish-a-Motor)
  • ម៉ូតូYamaha QBIX ឆ្នាំចំនួន ៤​គ្រឿង៖ សម្រាប់អ្នកឈ្នះ ៤នាក់ (iKnow iKnow)
  • ទឹកប្រាក់៦0,000ដុល្លារ៖ សម្រាប់អ្នកឈ្នះម្នាក់ (១0K Raffle)
  • ទឹកប្រាក់៥0,000ដុល្លារ៖ សម្រាប់អ្នកឈ្នះម្នាក់ (១0K Raffle
  • ទឹកប្រាក់១00,000ដុល្លារ៖ សម្រាប់អ្នកឈ្នះម្នាក់ (១0K Raffle)
លោក រ៉ូឡែនដូ ខាលដេអន ​ជានាយកផ្នែកទីផ្សារផលិតផល  បានចូលរួម​ក្នុង​ពិធី​ប្រគល់​រង្វាន់​នោះ​ ​ជា​មួយ​នឹង​​​​បុគ្គលិក​សែលកាត​ជាច្រើននាក់ ដើម្បីប្រគល់រង្វាន់ជូនអតិថិជន មាន​សំ​ណាង​ទាំងអស់ខាងលើ​។​

លោក លោក រ៉ូឡែនដូ ខាលដេអន បាននិយាយថា ​ពួកយើងសូមអរគុណដល់អតិថិជន​ទាំងអស់​ ដែល​បាន​ចូល​​​រួម​ក្នុ​ងកម្មវីធីពិសេស និងចូលរួមចាប់រង្វាន់របស់យើង​ ​ហើយ​ក៏​ចូល​រួម​អប​អរ​ដល់​អ្នក​ឈ្នះទាំ​ងអស់ ដែល​​ទទួល​​បានរង្វាន់នៅថ្ងៃនេះ​។​ ​

យើងជឿជាក់​ ​លើ​ការ​ជូន​រង្វាន់​ដល់​អតិថិ​ជន ដែលតែងតែគាំទ្រយើង​ ​ក្រោម​​​រូបភាពផ្សេងៗ​គ្នា ​ដើម្បីយករង្វាន់​ទៅផ្ទះវិញ ​​ដែល​អាច​ជួយសម្រួលដល់ការរស់នៅ​ប្រចាំ​ថ្ងៃ ​របស់​ពួកគាត់ ហើយសង្ឃឹមថា​ ពួកគេ​នៅ​តែ​បន្ត​ឃើញ​តម្លៃដែលយើងប្រឹងប្រែងបន្ថែម ជូនពួកគាត់ក៏ដូចជាអតិថិជនទាំងអស់។

កម្មវិធី​ឈ្នះ ១0,000ដុល្លាររៀងរាល់ថ្ងៃការលេងឆ្លើយសំណួរ I know I know និងកម្មវិធីស្ទួចម៉ូតូ​ ​នៅតែបន្ត​ផ្តល់​​សំ​ណាង​ដល់អតិថិជនសែលកាត​នូវឱកាសឈ្នះជារៀងរាល់ថ្ងៃ។ ​ស្វែងយល់បន្ថែមពីកម្មវិធីពិសេសៗ របស់សែល​កាត ចូលទៅកាន់ www.cellcard.com.kh ឬចូល ​like​​ទំព័រ​Facebook​​ របស់សែលកាត៕

No comments

Powered by Blogger.