Header Ads

ផ្លែប័រមណ្ឌលគីរី សម្បូរជាងគេក្នុងខែកក្កដា និងខែសីហា


 ខេត្តមណ្ឌលគីរីៈ

ដោយៈ ពិន ភក្តី


ដំណាំផ្លែប័រ មានការដាំនៅក្នុងប្រទេសកម្ពុជារយៈពេល៥ឆ្នាំមកហើយ ដោយផ្លែរប័រនេះ ភាគច្រើនប្រជា​កសិករបានដាំដុះនៅក្នុង ខេត្តមណ្ឌលគីរី វាអាស័យដោយសារតែផ្លែប័រនេះ​ ផ្តល់អត្ថប្រយោជន៍​ដល់សុខ​ភាព នៅពេលទទួលទាន ដែលអាចព្យាបាលជម្ងឺលើសឈាម ថ្លើម និងបេះដូង ជាដើម។

ដំណាំផ្លែប័រនេះ​ គឺផ្លែតែមួយដងក្នុង១ឆ្នាំ រដូវប្រមូលផលផ្លែប័រ មណ្ឌលគីរីនេះ​មានរយៈពេល២ខែ ចាប់ពី​ខែកក្កដា ដល់ខែសីហា ជារដូវដែលសម្បូរផ្លែប័រនេះច្រើន ខុសពីខែនេះទៅ គឺ ភាគច្រើនពុំមែនជាផ្លែប័រ​មណ្ឌល​គីរី​នោះទេ គឺច្រើននាំចូលពីខាងក្រៅប្រទេស។

លោក លាភ ហេង ជាអាជីវករ ប្រមូលទិញផ្លែប័រយកទៅលក់នៅភ្នំពេញ បាននិយាយថា ក្នុងខែកក្កដា សីហា ជារដូវផ្លែប័រ ក្នុងខេត្តមណ្ឌលគីរី លក់ចេញក្នុងតម្លៃ១គីឡូថ្លៃ ១៤០០០រៀល ចុះមកត្រឹម​១២០០០​រៀល។ លោក លាភ ហេង បានបន្តថា ផ្លែប័រមាន៣ប្រភេទ គឺលេខ១ មានសាច់លឿងស្អិត​រមួត​ផ្អែមខ្លាំង​ ប័រលេខ២ សាច់ដូចគ្នាតែរស់ជាតិផ្អែមតិច និងលេខ៣ សាច់ជ្រាយបន្តិច ហើយក្នុងចំណោមប័រ​៣ប្រភេទនេះ គេនិយមទទួលទានប្រភេទលេខ២ ដោយសារគេយកមកក្រឡុក ធ្វើឲ្យរស់ជាតិប័រកាន់​តែ​ឆ្ងាញ់ថែមទៀត ហើយក៏ជាប្រភេទប័រកវែង ដែលអ្នកនិយមទទួលទានច្រើនជាងប័រកខ្លី។

ការនាំចូលផ្លែប័រ ពីខេត្តមណ្ឌលគីរី មកភ្នំពេញ ក្នុងរយៈពេល២ខែនេះ គឺលក់ដាច់ចាប់ពី៣០-៤០គីឡូ​ក្នុងមួយថ្ងៃ។ ដំណាំនេះ យើងអាចដាំដុះ និងប្រើប្រាស់រយៈពេល៤-៥ឆ្នាំ នឹងអាចទទួលផលបាន៕

No comments

Powered by Blogger.