Header Ads

កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ គឺ​ដើម្បីជំរុញឲ្យមាន​ការ​យល់ដឹង និងដាក់បញ្ចូលជនពិការ និងមនុស្សចាស់​ ចូលក្នុងសហគមន៍

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ ដែលសហគមន៍​បានដាក់បញ្ចូលជនពិការ ទាំងមនុស្សចាស់ ស្រ្តីមានផ្ទៃពោះ ជនជាតិ​ភាគតិច និងក្រុមដែលត្រូវបានគេមើលរំលង ឲ្យទទួលបានផលប្រយោជន៍ និងចូលរួម​ដោយ​ស្មើភាពគ្នា នូវរាល់កម្មវិធីនឹងដំណើរការទឹកស្អាត និងលើកកម្ពស់អនាម័យ។

វិធីសាស្ត្រ ដែល​មានការដាក់បញ្ចូលទៅក្នុងកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និង​លើក​កម្ពស់អនាម័យ ​ដើម្បីជំរុញឲ្យមាន​ការ​យល់ដឹង ​និងចូលរួមពីរាល់ក្រុម ដែលមិនត្រូវបានគេយកចិត្តទុកដាក់ ហេតុដូច្នេះ ការដាក់បញ្ចូលនេះធានា​ថា ​​​គ្រប់គ្នាអាចចូល​រួមបានយ៉ាងពេញលេញ។

លោក ជ្រាយ ប៉ុម ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យ​ដឹងថា ការដាក់​បញ្ចូលនេះ មិនត្រឹមតែធ្វើឲ្យប្រសើឡើង​នូវការទទួល​បានសេវាប៉ុណ្ណោះទេ ប៉ុន្តែវាបានគាំទ្រឲ្យ​មនុស្សមាន​ការ​ចូល​រួមនៅក្នុងដំណើរ​ការកាន់តែទូលំ​ទូលាយ ដើម្បីធានាថា សិទ្ធិ និងតម្រូវការរបស់ពួកគេត្រូវបានទទួលស្គាល់ ។

ក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការ​យុទ្ធសាស្ត្រជាតិ​ស្តីពីការ​ផ្គត់​ផ្គង់​ទឹកស្អាត និងអនាម័យនៅជនបទ ២០១៤-២០១៥ បានកំណត់​អាទិភាព ឲ្យមានការអភិវឌ្ឍន៍សេវា​ផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ សម្រាប់​​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ។ គម្រោង និងកម្មវិធីផ្គត់​ផ្គង់ទឹក​ស្អាត និងលើក​កម្ពស់អនាម័យ បានពិចារណាទៅលើសេចក្តីត្រូវការរបស់ជនពិការ នៅគ្រប់ដំណាក់កាលទាំង​អស់នៃគម្រោងកម្មវិធីរបស់ពួកគេ និងបញ្ចូលអង្គការតំណាងជនពិការ ទៅក្នុងដំណើរការ​ពិគ្រោះយោបល់ គណៈ​​​កម្មាធិការ ឬក្រុមប្រឹក្សាភិបាល។ លោក បានបន្តថា គោលការណែនាំស្តី​ពីការផ្គត់​​ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ សម្រាប់ជនពិការ និង​មនុស្សចាស់ ត្រូវបានរៀបចំ​ឡើង​ដើម្បី​គាំទ្រការអនុវត្ត និងការ​ប្តេជ្ញាការ​ដាក់បញ្ចូល ដែលមានបញ្ជាក់​នៅក្នុងផែនការយុទ្ធសាស្ត្រ​ជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ​នៅជនបទ និងការផ្តល់​សេវា​ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ ដើម្បីអនុលោមទៅតាមច្បាប់ ស្តីពីកិច្ច​ការ​ពារ និងលើកកម្ពស់​សិទ្ធិជនពិការ និងអនុសញ្ញាស្តីពីសិទ្ធិជនពិការ។

ការដាក់បញ្ចូលទឹក ជាមូលដ្ឋានគ្រឹះក្នុងការផ្តល់សេវាទឹកស្អាត និងការលើកកម្ពស់អនាម័យ​ប្រកបដោយប្រសិទ្ធិ​ភាព​ដោយធានាថា ទឹកស្អាត និងការលើកកម្ពស់អនាម័យ បានបង្កលក្ខណៈងាយស្រួលសម្រាប់មនុស្សគ្រប់រូប និងប្រើប្រាស់ងាយស្រួល ហើយវាមិនមែនតែជនពិការប៉ុណ្ណោះទេ គឺសម្រាប់មនុស្សគ្រប់គ្នា នៅក្នុងគ្រួសារ និង​សហគមន៍រួមមានមនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ និងអ្នកដែលមានជំងឺ ឬរបួស៕

No comments

Powered by Blogger.