Header Ads

ក្រូចថ្លុងបាត់ដំបង មានរស់ជាតិផ្អែម និងជូអែម គ្មានជាតិគីមី នៅលើទីផ្សារមានការចំណាប់អារម្មណ៍ខ្លាំង

ខេត្តបាត់ដំបងៈ

ដោយ៖ ហុង ចំណាប់


 ប្រជាពលរដ្ឋខ្មែរយើងធ្លាប់តែទទួលទានក្រូចថ្លុងពោធិសាត់ ក្រូចថ្លុងកំពង់ចាម-កោះកុង និងក្រូចថ្លុងកោះទ្រង​ខេត្តក្រចេះ​ តែពេលនេះ ក្រូចថ្លុងខេត្តដំបង កំពុងមានការចំណាប់រម្មណ៍នៅលើទីផ្សារហើយ ​ដែលជា​ខេត្តមាន​សក្តានុពលក្រូចពោធិសាត់ច្រើន និងមានរស់ជាតិផ្អែមឆ្ងាញ់។

អ្នកស្រី ចំរើន ម្ចាស់ដេប៉ូលក់ក្រូចថ្លុ ខេត្តបាត់ដំបង ដែលមានសាខាលក់ក្នុងសង្កាត់បឹងកេងកង២ រាជធានី ភ្នំពេញ បានឲ្យដឹងថា ក្រូចថ្លុងបាត់ដំបង មានរស់ជាតិផ្អែម និងជូអែម ដោយលក់គិតជាផ្លែក្នុង១ផ្លែ ថ្លៃ៥០០០​រៀល ទៅដល់៨០០០រៀល ទៅតាមទំហំផ្លែតូច ឬធំ។ ហើយរដូវក្រូចថ្លុងនេះ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ដោយក្នុងនោះលក់បានក្នុង១ថ្ងៃចាប់ពី ៧០ទៅ៨០ផ្លែ ដោយក្រូចនេះ មានប្រភពមកពីភូមិខ្ជាយ ខេត្តបាត់ដំបង ហើយក្រូចថ្លុងនេះ អាចយកទៅប្រកួតប្រជែង ជាមួយនឹងក្រូចថ្លុងកោះទ្រង ខេត្តក្រចេះ៕


No comments

Powered by Blogger.