Header Ads

សិប្បកម្មចម្លាក់ ពុម្ពអប្សរាខ្មែរ មានការចំណាប់រម្មណ៍ពីអតិថិជន

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


សិប្បកម្មចម្លាក់កែច្នៃពីថ្ម គ្រប់ប្រភេទ បាននឹងកំពុងពេញនិយមដល់អ្នកប្រើប្រាស់ ដោយឡែកក្នុង​ការរបង្កើតឡើងចម្លាក់ពុម្ពអប្សរាខ្មែរ មានទីតាំងស្ថិតនៅរង្វង់មូលចោមចៅ។

លោក គុន ថារ៉ូ ដែលជាម្ចាស់សិប្បកម្ម បានឲ្យដឹងថា រូបលោកបានប្រកបមុខរបរនេះជាង ១០ឆ្នាំមក​ហើយ ក្រៅពីចម្លាក់ពុម្ពរូបភាពផ្សេងៗ ក៏មានចម្លាក់ពុម្ពជាប់ទៅនឹងជញ្ជាំងផងដែរ ដែលមានភាព​រស់​រវើកគួរ​ឲ្យចង់គយគន់ជាទីបំផុត។


លោក ថារ៉ូ បានបន្តថា ចំពោះចម្លាក់ ពុម្ពរូបរាជសីហ៍ មានកំពស់ ១,៤៥ម៉ែត្រ លក់ចេញបានថ្លៃ ១៨០ដុល្លារ ដែលក្នុងនោះក៏មានរូបតោតូច តោធំ។ រូបសត្វទាំងនោះ ភាគច្រើនអតិថិជន​ជាវយកទៅ​ដាក់នៅ តាមវត្តអារាមនានា។ ដោយឡែកចម្លាក់ពុម្ព ​ដែលជាប់ទៅនឹងជញ្ជាំង លក់បានថ្លៃខ្ពស់ រហូត​ដល់ ៤០០ដុល្លារ ក្នុងមួយផ្ទាំង ចម្លាក់ពុម្ពមួយបែប ដែលសម័យបច្ចុប្បន្ននិយម ច្រើនយកទៅដាក់លំ​អរ​​តាម​​ទីលំនៅ ឬនៅតាមហាងធំៗនានា ។

អាជីវកម្មចម្លាក់ពុម្ពអប្សរាខ្មែរ កំពុងតែមានតម្រូវការច្រើនក្នុងរាជធានី ហើយនៅ តាមបណ្តាលខេត្ត ក៏មានការកើនឡើងច្រើនដែរ ក្នុងមួយឆ្នាំៗ៕

No comments

Powered by Blogger.