Header Ads

កសិករខ្មែរ កំពុងពេញនិយមដាំពូជដើមឬស្សីចំរុះ ដែលនាំចូលពីប្រទេសថៃ

ខេត្តបាត់ដំបងៈ

ដោយ៖ ឌឹម គឹមហាក់


 ពូជដើមឬស្សី ច្រើនប្រភេទ ដែលនាំចូលពីប្រទេសថៃ ក្នុងនោះពូជឬស្សីទំពាំងផ្អែម ​កំពុងតម្រូវការ​លើ​ទីផ្សារ​ក្នុងស្រុកច្រើនជាងគេ តែក៏មានពូជដើមឬស្សីសាងម៉ុន ឬស្សីយក្ស ឬស្សីដើមត្រង់ ជាដើម បានទាក់​ទាញ​អ្នកដាំឱ្យសំឡឹងឃើញពីអត្ថប្រយោជន៍ ពីដើមឬស្សីទាំងនោះ ហើយក្នុងការដាំទទួលបានចំណូល​ខ្ពស់ និងចំណេញសេដ្ឋកិច្ចគ្រួសារបានច្រើន។

ក្រៅពីពូជដើមឬស្សីត្រពាំងផ្អែម ក៏មានការនាំចូលពូជដើមឬស្សីសាងម៉ុន  ដើមឬស្សីយក្ស របស់កសិដ្ឋាន​ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងផងដែរ។​


លោក ឌឿន ដែលជាម្ចាស់កសិដ្ឋាន បានឲ្យដឹងថា ក្នុងដើមឬស្សីសាងម៉ុន លក់ចេញក្នុងមួយដើមថ្លៃ ៤៥០០រៀល ចំណែកដើមឬស្សីយក្ស ក្នុងមួយដើម ៧ដុល្លារ ទៅ ១២ដុល្លារ។ លោក ឌឿន បានបន្ត​ទៀត​​ថា ​ដើមឬស្សីយក្ស គ្រាន់តែដាំលំអក្នុងគេហដ្ឋានតែប៉ុណ្ណោះ ពុំបានទទួលផលច្រើនទេ គឺមាន ដើមឬស្សីសាងម៉ុនទេ បានផលច្រើនទាំងដើមទាំងទំពាំង។​ ម្យ៉ាងទៀតដើមទំពាំងយក្សត្រូវ ការរើសដីក្នុង​ការ​​ដាំ ដោយដីជាំទឹកមិនអាចដាំបានឡើយ ដោយដាំបានតែតាមតំបន់ភ្នំ ដូចជា មណ្ឌលគីរី ជាដើម។​
ចំណែកឯង ពូជដើមឬស្សីត្រង់ គ្មានមែកច្រងេងច្រងាង ហើយចេញទំពាំងច្រើន។ ​ក្នុងរយៈឆ្នាំចុងក្រោយ​នេះក​​សិករយើង ក្នុងបណ្តាខេត្តមណ្ឌលគីរី កំពង់ស្ពឺ តាកែវ បានជឿពូជដើមឬស្សីចំរុះនេះច្រើន ដោយ​យល់​​ឃើញពីអត្ថប្រយោជន៍ពីដើមឬស្សី ព្រោះនៅពេលដាំមានរយៈពេលខ្លី អាចទទួលបានផលច្រើន ក្នុងការកែច្នៃជាគ្រឿងសង្ហារឹម តុ ទូ ផ្ទះ រីសត ចង្កឹះ ឬឈើចាក់ធ្មេញក៏បានដែរ៕

No comments

Powered by Blogger.