Header Ads

ខេត្តកែប មានសក្តានុពល យ៉ាងខ្លាំងលើវិស័យទេសរណ៍

ខេត្តកែបៈ

ដោយ៖ សេង ស៊ីដារ៉ូ


កំណើតភ្ញៀវទេសចរណ៍ កាន់តែច្រើនឡើងនៅក្នុងតំប​ន់ឆ្នេរខេត្តកែប ​ដែលជាសក្តានុពល យ៉ាងខ្លាំងលើវិស័យ​មួយនេះ ខណៈពេលដែលខេត្តកែប បានប្រារព្ធវិធីបុណ្យសមុទ្ររួចកន្លងមក ទើបធ្វើឲ្យមានភ្ញៀវជាតិ និង​អន្តរជាតិ បានចូលមកកំសាន្តឆ្នេរសមុទ្រនេះយ៉ាងកោះករ។
លោកប្រធានបន្ទីរទេសចរណ៍ ខេត្តកែប បានឲ្យដឹងថា ​រយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកែបមានសន្ទុះយ៉ាង​ខ្លាំង លើវិស័យទេសចរណ៍ ​ព្រោះកន្លងមកខេត្តមួយនេះ បានប្រារព្ធវិធីបុណ្យសមុទ្រ ក្រោមការដឹកនាំរបស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបបណ្តា​​ឲ្យភ្ញៀជាតិ និងភ្ញៀវអន្តរជាតិ​ចាប់​អារម្មណ៍​ខ្លាំងលើឆ្នេរសមុទ្ទខេត្តកែប។​

លោកប្រធានមន្ទីរ បានមានប្រសាសន៍ទៀតថា ឆ្លងកាត់ព្រឹត្តិការណ៍បុណ្យសមុទ្រជុំទី១ និងជុំទី២នោះ ធ្វើឲ្យ​ខេត្តកែបមានការប្រែប្រួលមុខមាត់ច្រើន ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បានតភ្ជាប់ពីរាជធានីភ្នំពេញ​ ទៅតាម​​បណ្តា​​ខេត្តនៅ​ជុំ​វិញតំបន់ឆ្នេរ តាមរយៈផ្លូវគោក ហើយក៏ជាបណ្តាញដ៏សំខាន់របស់ប្រទេសកម្ពុជាផងដែរ​។​

ក្រោមការ​​ដឹកនាំរបស់គណអភិបាលខេត្តកែប បានយកចិត្តទុកដាក់ខ្លាំងលើការរៀបចំសណ្តាប់ធ្នាប់ ពេលមាន បុណ្យម្តងៗ រៀបចំក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារសន្តិសុខ និងបរិស្ថានជាដើម។ បច្ចុប្បន្ន​រដ្ឋ​បាល​ខេត្តបានសាងសង់អាងពិពិធកម្ម គម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី គម្រោងរបស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដោយការសាងសង់មិនទាន់ ហើយទេ និងទីលានចាក់សំរាមទំហំ ១០ហិកតា ដែលជា គម្រោងធនាគារអភិវឌ្ឍន៍អាស៊ី ដែលកំពុងសាងសង់នៅជិតផ្សារដំណាក់ចង្អើរ។ ខេត្តកែបជាគោលដៅថ្មីៗមួយ លើវិស័យទេសចរណ៍ធំៗ នៅទូរទាំងប្រទេស ដោយមានការចាប់អារម្មណ៍ ពីអ្នកវិនិយោគទុន ជាក់ស្តែងអ្នកវិនិ យោគទុន ក្នុងស្រុកបានមើលឃើញពីសក្តានុពលទេសចរណ៍ ដោយផ្អែកលើសុពលភាពធម្មជាតិ ស្របពេល លទ្ធភាពជាក់ស្តែងក្រោយពីព្រឹត្តិការបុណ្យសមុទ្ររួចមក ឃើញថាភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ​ មានការកើនឡើង​ជាលំដាប់។ ចន្លោះពី៣០%-៤០% ក្នុងមួយឆ្នាំ ភ្ញៀវចូលមកខេត្តកែប ​ប្រមាណជាង១លាននាក់​ បានធ្វើឲ្យ​ខេត្តនេះ ប្រែប្រួលច្រើន ហើយរំពឹងថា  នឹងមានអ្នកវិនិយោគទុន ខាងក្រៅ​ប្រទេស​មកបណ្តាក់ទុន  ក្នុងខេត្ត​កែប​នេះជាមិនខាន៕

No comments

Powered by Blogger.