Header Ads

ពូជផ្លែលម៉ើ បានមកដល់បាត់ដំបងហើយ ដែលធ្វើការនាំចូលពីប្រទេសអេហ្ស៊ីប ប្រទេសគូវ៉ែត និងប្រទេស​ទុយណេស៊ី

ខេត្តបាត់ដំបងៈ

ដោយ៖ ហុង ចំណាប់


 ពូជដំណាំលម៉ើ ដែលប្រជាពលរដ្ឋយើង ទន្ទឹងចង់ដាំនោះ ឥឡូវបានហូរចូលមកដល់ ខេត្តបាត់ដំបង ​រយៈ១ឆ្នាំ​មកហើយ តាមរយៈក្រុមបណ្តាញអភិវឌ្ឍន៍លម៉ើកម្ពុជា បាននាំពូជលម៉ើ មានពូជបាហ៊ី (ញុំាំស្រស់) ពូជK1 (ញុំាំស្រស់) ពូជដឹកលេកន័រ (ដំណាប់) និងពូជមេជជុល (ដំណាប់)។

កសិករយើង អាចរកទិញបាននៅពូជលម៉ើនេះ នៅក្នុងឃុំអូតាគី ខេត្តបាត់ដំបង ដោយមានការលក់ចេញ ជាគ្រាប់​ពូជ ភាគច្រើនក្នុងនោះជាពូជបណ្តុះដើម ហើយក្នុង១ដើមថ្លៃ ៥ដុល្លារ។


លោក សែម វាសនា តំណាងអ្នកចែកចាយលក់ពូជលម៉ើ បានឲ្យដឹងថា​ក្នុងរយៈពេល១ឆ្នាំនេះ បានបញ្ចេញ​ពូជ​លម៉ើ​ ដែលជាកូន ចំនួន ៧០០០កូន ទៅតាមបណ្តាខេ​ត្តកំពង់ស្ពឺ ភ្នំពេញ បាត់ដំបង សៀមរាប។ ដើមលម៉ើនេះ​ដាំក្នុងរយៈពេល៣ឆ្នាំ តែនៅក្នុងឆ្នាំទី១ទី២ អាចមានផ្កា និងផ្លែ ជាបណ្តើរៗ​ហើយ​ដោយដើមនេះ មានដើម ឈ្មោល និងដើមញី បើមានតែឈ្មោល ក៏មិនមានផ្លែដែរ ទាល់តែមានដើមញីទើបមានផ្លែបាន បច្ចុប្បន្នភាគច្រើន គ្រាប់លម៉ើលក់ជាគ្រាប់ ហើយចំពោះពូជដើមបណ្តុះ​ទាល់តែបណ្តុះចាប់ពី ៧ខែ ទៅដល់១ឆ្នាំ​ទើបអាចលក់ចេញ​បាន​ ក្នុង១ដើមថ្លៃ៥ដុល្លារ។ លោកវាសនា បានបន្តថា ពូជដំណាំលម៉ើនេះ មានពូជញុំានៅខ្ចី មានពូជបាហ៊ី ពូជK1 និងពូជដំណាប់ ដែលបានមកពីផ្លែក្រៀមពីដើមតែម្តង។ ពូជដំណាំលម៉ើនេះ នាំចូលពីប្រទេសអេហ្ស៊ីប ប្រទេសគូវ៉ែត និងប្រទេសទុយណេស៊ី៕

No comments

Powered by Blogger.