Header Ads

កែវប្លាស្ទីក នាំចូលពីថៃ មានលក់ក្នុងទីផ្សារ

ខេត្តបន្ទាយមានជ័យៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ


 ផលិតផល កែច្នៃពីវត្ថុធាតុដើម នៃជ័រប្លាស្ទីក បានកំពុងចរាចរណ៍នៅលើទីផ្សារ ហើយកែវប្លាស្ទីកនេះ​ បានធ្វើ​ការនាំ​ចូល​​ពីប្រទេសថៃ​​។

លោក ដាលីន បានឲ្យដឹងថា ផលិតផលកែវប្លាស្ទីកនេះ ទើបតែនាំចូលមិនដល់១ឆ្នាំនោះទេ។ ហើយក៏មាន​អតិថិជន​ ធ្វើការកម្ម៉ងទិញច្រើនផងដែរ ដែលមានទីតាំងអាស័យ​ដ្ឋាន​​​នៅប៉ោយប៉ែត ​ក្នុង១កេះតម្លៃចាប់ពី​៥០ ដុល្លារ​ ទៅ ១០០ដុល្លារ (ក្នុង១កេះមានចំនួន១០០០កែវ)។ លោកដាលីន បានបន្តថា ផលិតផលកែវប្លាស្ទីក​នេះ អាចកម្ម៉ងធ្វើជាឡូហ្គូស្រោបកែជ័រនោះ ​បានយ៉ាងស្រស់​ស្អាតថែមទៀត ទៅតាមតម្រូវការរបស់អតិថិជន។


តាមការចំណាប់អារម្មណ៍ ​ពីអ្នកប្រើប្រាស់កែប្លាស្ទីកថ្មីៗនេះ ​បានលើកឡើងថា​ កែវនេះល្អប្រើនៅពេលណាដែល​យើង​​ប្រើប្រាស់ហើយ ​យើងអាចបោះចោលបានដោយមិនអាចប្រើប្រាស់ជាលើកទី២ បាននោះឡើយ មិនខ្លាច​បាក់​បែកខាតបង់ថវិកានោះដែរ។

លោកដាលីន បានបន្តទៀតថា ​កែវប្លាស្ទីកផលិតឡើងពីវត្ថុធាតុដើម ពីជ័រជាន់ពុម្ព​ដោយបច្ចេកទេសម៉ាស៊ីន​ទំនើប។ រូបលោកក៏មានគំនិតចង់នាំចូលម៉ាស៊ីនផលិតកែវប្លាស្ទីកនេះដែរ តែនៅរងចាំមើលពីទីផ្សារសិន ព្រោះ នៅមានកម្រិត ដោយបច្ចុប្បន្នមានការកម្ម៉ងច្រើន នៅតាមបណ្តាខេត្តនានាផងដែរ។ ដោយឡែក ប្រភេទកែវប្លា​ស្ទីក​នេះ ក៏នៅមានកែវក្រដាស់ដែលអាចដាក់ទឹកក្តៅបាន តែកែវក្រដាស់នេះ មានតម្លៃថ្លៃជាងកែវប្លាស្ទីក៕

No comments

Powered by Blogger.