Header Ads

ក្រូចផាសិន កំពុងពង្រីកការដាំដុះច្រើន ក្នុងខេត្តមណ្ឌលគីរី និងមានប្រយោជន៍ដ៏អស្ចារ្យ សម្រាប់សុខភាព និង​រក្សាជំងឺរាប់សិបមុខ

ខេត្តមណ្ឌលគីរីៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ


 ក្រូចផាសិន ជាប្រភេទក្រូចវល្លិ៍ ដោយដាំជាលក្ខណៈធ្វើទ្រើង ដែលមានរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ និងទទួល​បានផល ហើយក្រូចធ្វើការនាំចូលពី អូស្ត្រាលី បានដាំមុនគេក្នុងទឹកដីមណ្ឌលគីរី។

អ្នកស្រី ហេង សាន ជាម្ចាស់ចំការក្រូចផាសិន ដែលបានដាំដុះលើផ្ទៃដី ជាង១០ហិកតា បានលើកឡើងថា ក្រូច ផាសិន ជាពូជ​នាំ​ចូលពីប្រទេសអូស្ត្រាលី មានពណ៌លឿង ធំជាងក្រូចឆ្មាធម្មតា នៅពេលវាទុំ មានរស់ជាតិផ្អែម​ជូរតិចៗ។ ក្រូចផាសិននេះ លក់បានក្នុងមួយគីឡូថ្លៃ ២ដុល្លារ ហើយបានបោះដុំទៅតាមហាងទំនើបធំៗ ចំនួន១០ ក្នុងរាជធានីភ្នំពេញ ដោយរដូវប្រមូលផលចាប់ពីខែឧសភា រហូតដល់ ខែមករា សម្បូរច្រើននៅក្នុង​ខែ​កក្កដា ហើយមានអ្នកដាំ នៅក្នុងខេត្តមណ្ឌលគីរីតិចតួចបំផុត។ អ្នកស្រី បានធ្វើការបណ្តុះពូជ និងបានលក់ទៅ​ឲ្យអតិថិជនមកពី ខេត្តប៉ៃលិន និងកំពង់ធំផងដែរ មិនតែប៉ុណ្ណោះក្រូចផាសិនអាចកែច្នៃ ផលិតចេញជាស្រា ដែលមានរស់ជាតិឆ្ងាញ់ពិសេស។


ក្រូចផាសិន មានប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព និងរក្សាជំងឺរាប់សិបមុខ ដូចជាការពារជំងឺមហារីក ប្រឆាំ​រ៉ាឌីកាល់សេរី បំប៉នស្បែកឲ្យស្រស់ថ្លា ក្មេងជាងវ័យជួយពន្យឺតភាពចាស់ ពង្រឹងប្រព័ន្ធការពារខ្លួន បំប៉នក្រសែ​ភ្នែក​ឲ្យភ្លឺច្បាស់។ ជួយដល់អ្នកមានសម្ពាធឈាមខ្ពស់ ទម្លក់ខ្លាញ់ក្នុងឈាម មិនឲ្យជាតិស្ករក្នុងឈាមខ្ពស់ បំប៉នកម្លាំង ជួយឲ្យអារម្មណ៍ស្រស់ថ្លា និងគេងលក់ស្រួល បំប៉នសរសៃសក់ ​និងក្រចក ការពារឆ្អឹងពុក កែអាការៈ​វិល​មុខ ក្អួតចង្អោរ រលាកផ្លោកនោម ជួយបំប៉នថ្លើម និងក្រលៀន កំចាត់ពិសពុល បំប៉នសួត ទម្លាក់​ស្លេស្ម បំបាត់ក្អក...៕

No comments

Powered by Blogger.