Header Ads

ប្រវត្តិយាយម៉ៅពេជ្រនិល និងត្រូវបានគេហៅថា “ស្រីស្អាត” ឬ “សិលាចាំប្តី” នៅខេត្តកំពត

ខេត្តព្រះសីហនុៈ

ដោយ៖ សេង ស៊ីដារ៉ូ


 យាយម៉ៅ ឬលោកយាយម៉ៅ ជាវរីរៈនារី ក្នុងទេវកថា ពីបុរាណ និងកំពុងពេញនិយមរបស់ប្រជាជនខ្មែរ ដែលពួក​គេមានជំនឿថា ជាទេវតាស័ក្តិសិទ្ធ តាមបែបព្រហ្មញ្ញសាសនា ក្នុងប្រទេសកម្ពុជា។
យាយម៉ៅ ត្រូវបានគេគោរពបូជាយ៉ាងខ្ពង់ខ្ពស់ និងធ្វើជាទីសក្ការៈ នៅតាមឆ្នេរសមុទ្រ ឬច្រាំងសុទ្រ ក៏ដូចជា​នៅ​ចន្លោះផ្លូវពីក្រុងភ្នំពេញទៅកំពង់ផែ ព្រះសីហនុ និងក្រុងកែប។

ភ្នំបូកគោ ក្នុងខេត្តកំពត គេឃើញមានរូបសំណាក់យាយម៉ៅ ដែលមានកំពស់ដល់ទៅ ២៩ម៉ែត្រ ដែលត្រូវបាន​សម្ភោធ​ឡើងក្នុងឆ្នាំ២០១២។ ទន្ទឹមនឹងនោះ ក៏មានឃើញរូសំណាក់របស់លោកយាយ នៅឆ្នេរសមុទ្រកែបដែល ត្រូវបានគេហៅថា “ស្រីស្អាត” ឬ“សិលាចាំប្តី” ទាំងអស់នោះ ជារឿងព្រេងនិទាន ដែលស្តី្រម្នាក់ ដែលទន្ទឹងចាំ ស្វាមីរបស់​ខ្លួន ហើយសំឡឹងមើលទៅទិសខាងលិច។


យាយម៉ៅ ត្រូវបានគេជឿថា គាត់គឺជា អ្នកការពារថែរក្សាអ្នកដំណើរ និងព្រានព្រៃឲ្យបានសេចក្តីសុខសប្បាយ ។ អ្នកដំណើរដែលធ្វើដំណើរ ឆ្លងកាត់ផ្លូវជាតិលេខ៤ តែងតែឈប់នៅមុខអាស្រមលោកយាយម៉ៅ នៅតាម​បណ្តោយ​ផ្លូវនោះ ដើម្បីធ្វើសក្ការៈបូជា ដើម្បីសុំឲ្យការធ្វើដំណើរបានសុខសប្បាយតាមផ្លូវ ។

ដំណើររឿងរបស់យាយម៉ៅ គេពុំទាន់មានឯសារណាមួយជាក់លាក់ ដែលជាប្រវត្តិសាស្ត្រទេ។ រឿននេះ ត្រូវបាន​គេនិយាយតៗពីមាត់មួយទៅមាត់មួយ។ គេឃើញមានរឿងនិទាន មួយចំនួនទាក់ទងនឹងប្រវត្តិយាយម៉ៅ  ហើយ​​​​បាន​ឮថា ​​រឿងនេះ បានកើតឡើងនៅមុនសម័យអាណានិគមនបារាំង ដែលនាងគឺជា ស្ត្រីដ៏ស្អាតផូរផង់ បាន​រៀង​អាពាហ៍ពិពាហ៍ ជាមួយនឹងមេទ័ពម្នាក់ ក្រោយពេលដែលស្វាមីរបស់គាត់ ធ្វើមរណកាលក្នុងសង្គ្រាមរវាង កម្ពុជា និងថៃ នាងក៏បានដឹងនាំទ័ពឡើងប្រឆាំងតបវិញ។

នៅពេលនោះនាង ក៏បានក្លាយជាវីរៈនារី ដ៏ល្បីល្បាញ របស់ជនជាតិខ្មែរ ។ រឿងនេះ ដំណាលទៀតថា ស្វាមី​របស់​ដូនម៉ៅ ដែលជាមេទ័ព បានចេញទៅធ្វើសង្គ្រាមតាមផ្លូវសមុទ្រ ដោយសារតែនឹកស្វាមីខ្លាំងពេក នាងក៏​ទៅតាមរក ហើយក៏បានមកដួលស្លាប់នៅខេត្តកោះកុង ក្លាយជាអ្នកដូន (ឆ្មាំរក្សាសមុទ្រ)។ កាលពីសម័យមុន មានមេកន្ទ្រាញម្នាក់ឈ្មោះ ជុច ត្រួតត្រាកុលសម្ព័ន្ធជនជាតិព័រ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលពីមុន​ហៅថា ព្រៃខ្លាដំរី។ តា ជុច មានឬទ្ធិអំណាចខ្លាំងពូកែណាស់ ជាមនុស្សឆ្អឹងដែក ស្បែកស្ពាន់ កាលនោះ​មាន​យុវតីជនជាតិព័រម្នាក់ឈ្មោះ នាងម៉ៅ មានរូបឆោមល្អល្អះ ត្រូវបានមេកន្ទ្រាញយកធ្វើជាភរិយា។ ក្រោយពេលពួក គាត់ ធ្វើមរណកាលទៅ បានបន្សល់ទុកទ្រព្យសម្បត្តិជាច្រើន ដោយហេតុថា ពួកគាត់គ្មានកូនបន្តពូជពង្ស ចិត្ត  របស់ពួកគាត់ក៏នៅមិនដាច់អាល័យ ក៏ចាប់ជាតិជាអ្នកតា អ្នកដូន នៅចាំយាមថែរក្សាទឹកដីនោះ។

មេកន្ទ្រាញ ដែលឡើងកាន់ដំណែងក្រោយៗ ក៏នៅតែគោរពកោតខ្លាចតាជុច យាយម៉ៅ ដូចកាលនៅរស់ បានទាំងយកដុំថ្ម​២ដុំធំៗ ដាក់ទន្ទឹមគ្នា ធ្វើរោងប្រក់ស្បូវត្រង់ផ្ទះតាយាយនេះ ដោយឧបកិច្ចសុំឲ្យពួកគាត់តាមថែរក្សា ជនជាតិ ព័រកុំឲ្យមានជំងឺតម្កាត់អ្វីឡើយ។ គ្រានោះដូនម៉ៅ បានចូលសណ្ឋិតក្នុងរូបស្នងម្នាក់ ហើយប្រាប់អ្នកស្រុកថា គាត់ មាន​ភារកិច្ចតាមថែរក្សាមនុស្សលោក មិនត្រឹមតែតំបន់ភ្នំក្រវាញនេះទេ សូម្បីខេត្តផ្សេងៗ មានដូចជា ខេត្តកំពង់​ស្ពឺ ខេត្តកោះកុង ក្រុងកំពង់សោម ជាដើម ជាពិសេសកូនចៅដែលធ្វើដំណើរតាមសមុទ្រ។

ពីដើមរៀងមក អ្នកដែលបន់ស្រន់ ច្រើនយករូបលឹង្គទៅថ្វាយយាយម៉ៅ តែមកដល់សម័យនេះ មានគេបញ្ជាន់រូប បញ្ជាក់ថា លោកយាយម៉ៅសុំសិលហើយ មិនឲ្យថ្វាយរបៀបនេះទៀតទេ ត្រឹមតែចេកក៏បានហើយ៕

No comments

Powered by Blogger.