Header Ads

ប្រពៃណីស្លៀកប៉ឹង របស់ជនជាតិភាគតិច មិនចាញ់ជនជាតិឯទៀតៗឡើយ និងមានអាយុកាលប្រមាណ​ជាង ២៥០០ឆ្នាំ

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


 តាមភស្តុតាងរូបភាព និងឯកសារជាច្រើននាពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា ប្រពៃណីស្លឹកប៉ឹងរបស់ជន​ជាតិខ្មែរ ត្រូវបានសំអាងលើគំនូរពណ៌នាកាលពិសម័យលោហធាតុ ដែលគេបានរកឃើញ នៅក្នុងខេត្ត​នគររាជសី នៃប្រទេសថៃ សព្វថ្ងៃនេះ រួមទាំងចម្លាក់ធ្វើអំពីសំរឹទ្ធ នៅក្នុងប្រទេសខ្មែរយើងផងដែរ។

ភស្តុតាងខាងបុរាណវត្ថុវិទ្យាទាំងអស់នេះ ត្រូវបានចាត់ទុកថា ជាសមិទ្ធផលសង្គមខ្មែរបុរាណ។ ការស្លៀកប៉ឹង របស់ជនជាតិខ្មែរយើង មានអាយុកាលប្រមាណជាង ២៥០០ឆ្នាំ មកហើយ។ ឯកសារ និងភស្តុតាង ចំពោះ​ការស្លៀកប៉ឹងនេះ គេក៏បានយកចម្លាក់សំរឹទ្ធតូចៗ ចំនួន៣ ដែលលោក ដាំ ឈឿន បានឃើញនៅភូមិព្រីងទុំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ១៩៦៩ មកធ្វើការស្រាវជ្រាវបន្ថែមទៀត។​


ដោយឡែកឯកសាររូបភាព នាសម័យអាណានិគមបារាំង បានឲ្យដឹងថា សូម្បីប្រជាជនក្រីក្រអំឡុងស.វទី១៩ និងដើមស.វទី២០ ក៏ពួកគេនៅបន្តស្លៀកប៉ឹង ដូចជាសម័យរាប់ពាន់ឆ្នាំកន្លងមកដែរ។

តាមឯកសារស្រាវជ្រាវ បានធ្វើឲ្យយើងដឹងបន្ថែមទៀតថា មានតែជនជាតិខ្មែរយើងទេ ដែលមានភាព​ចំណា​ស់​​ជាងគេ ក្នុងការស្លៀកប៉ឹងនេះ។ រីឯជនជាតិថៃ និងវៀតណាម ដែលជាប្រទេសមានភូមិសាស្ត្រ ជាប់​ជា​មួយ​ប្រទេសខ្មែរយើង ក៏គេមិនចេះស្លៀកប៉ឹងដូចកុលសម្ព័ន្ធខ្មែរលើ និងជនជាតិខ្មែរយើងឡើយ។​ យើងអាច​និយាយ​បន្ថែមទៀតថា ក្រៅពីឯកសារ និងភស្តុតាងរូបចម្លាក់ស្លៀកប៉ឹង រួមទាំងប្រពៃណីស្លៀកប៉ឹង ជនជាតិ​ខ្មែរ​ ​ដែលមានជារបាំរបស់ជនជាតិស្លៀកប៉ឹងនេះ គឺជាក់ស្តែងជនជាតិខ្មែរដើម ភាគតិច​នៅក្នុងភូមិភាគ​ឥសាន​ក៏នៅតែបន្ត ស្លៀកប៉ឹងរហូតមកដល់បច្ចុប្បន្ននេះ នៅឡើយដែរ៕

No comments

Powered by Blogger.