Header Ads

អ្នកចិញ្ចឹមគោ ក្នុងភូមិសាស្ត្រជាយក្រុង មានការថយចុះច្រើន ដោយសារការអភិវឌ្ឍន៍ឆាប់រហ័ស ធ្វើឲ្យដីរួញតូច​ទៅៗ

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់


មុខរបរចិញ្ចឹមគោនាពេលបច្ចុប្បន្ន ក្នុងភូមិសាស្ត្រជាយក្រុង មានការថយចុះច្រើន ព្រោះដោយសារប្រទេសជាតិ​មានការអភិវឌ្ឍន៍ឆាប់រហ័ស ធ្វើឲ្យដីរួញតូចទៅៗ ដូចជាការសាងសង់អាគាធំៗ រីកដុះដាលដូចផ្សិត ហើយអ្វី​ដែលប្រឈមនោះ គឺទីតាំងឃ្វាលគោ ទើបពិបាករកចំណីឲ្យគោ តែម្តង។

លោក អៀម ហៃ ជាមន្ត្រីប៉ូលីសចូលនិវត្តន៍ ប្រកបរបរចិញ្ចឹមគោលក់ ចាប់ពី ២០-៣០ក្បាល រហូតបានបន្តវេទ​ដល់កូនចៅ។ បច្ចុប្បន្ននេះ គោរបស់​ លោក អៀម ហៃ មានជាង៦០ក្បាលទៅហើយ ដែលស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី។

លោក ហៃ បានលើកឡើងថា ពីមុនការចិញ្ចឹមគោពូជធំៗ បានថ្លៃខ្ពស់ ក៏នាំគ្នាចិញ្ចឹម នៅក្នុងចំណោម១០ផ្ទះ មានតែ ១ផ្ទះទេ ដែលអត់ចិញ្ចឹម។ អញ្ចឹងហើយនៅក្នុងខណ្ឌដង្កោនេះ អ្នកចិញ្ចឹមគោច្រើនមែនទែន តែមួយរយៈ​ឆ្នាំ​ចុងក្រោយនេះ ដីត្រូវប៉ាន់ ទើបមានការសំណង់អាគារថ្មព្រោងព្រាត ដែលធ្វើឲ្យដីកាន់តែរួញតូចទៅៗ ធ្វើឲ្យ​អ្នកចិញ្ចឹមគោ ភាគច្រើនត្រូវបោះបង់របរនេះចោល ហើយទន្ទឹមនឹងតំលៃគោក៏ធ្លាក់ចុះផង ទើបអ្នក ចិញ្ចឹម​គោ​ក៏បោះ​បង់​ចោលតែម្តងទៅ។

លោក ហៃ បានបន្តថា គោដែលគាត់ចិញ្ចឹមជាគោពូជរយៈ៥ឆ្នាំមកហើយ ដោយអាចលក់ទៅតាមគោតូច ឬធំ ដោយ ១ក្បាល បានថ្លៃចាប់បី៣លានទៅ៤លានរៀល ប៉ុណ្នោះ។ មុខរបរនេះ​ អាស្រ័យដោយចំណូលចិត្តយើង​ជាអ្នកចិញ្ចឹម ហើយបើគ្មានឆន្ទៈក្នុងការចិញ្ចឹមទេ ក៏មុខរបរនេះ ក៏គ្មានការរីកចំរើននោះដែរ ដោយអនាគតត​ទៅមុខ បើមានការអភិវឌ្ឍន៍លឿន ទៅមុខទៀត ​​ក្នុងខណ្ឌដង្កោនេះ ​អាចនឹងអស់ដីរកស្មៅឲ្យគោស៊ីមិនបាន ប្រឈមនឹងការខ្វះក្រោលគោ អាចនឹងបាត់បង់ការចិញ្ចឹមនេះ ដោយឯកឯង៕

No comments

Powered by Blogger.