Header Ads

ត្រីទន្លេស្ទឹងត្រែងបានថ្លៃខ្ពស់ ជាងត្រី​ភាគកណ្តាប្រទេស និងមានរស់ជាតិឆ្ងាញ់ពិសេស

ខេត្តស្ទឹងត្រែងៈ

ដោយ៖ ហុង ចំណាប់


 ត្រីនៅខេត្តស្ទឹងត្រែង គឺមានតម្លៃខ្ពស់ជាងត្រី​ភាគកណ្តាលប្រទេស ដោយមិនសំដៅទៅដល់ រដូវបិទ​ឡូតិ៍​នេសាប ឬរដូវបើកឡូតិ៍នេសាទនោះទេ។ ហើយត្រីដែលល្បីជាង ក្នុងខេត្តនេះ គឺត្រីប៉ាសេអ៊ី ដែល​អ្នកទទួលទាន ច្រើនទទួលស្គាល់ថា ជាត្រីមានរស់ជាតិឆ្ងាញ់ ជាងបង្កង និងមានតម្លៃខ្ពស់ដដែល។

លោក​ រ៉ានី ជាម្ចាស់ស្តង់ ទិញចូល និងលក់ចេញនៃត្រីប៉ាសេអ៊ី ក្នុងផ្សារស្ទឹងត្រែង បានឲ្យដឹងថា បច្ចុប្បន្ននេះ ត្រីទន្លេស្ទឹងត្រែងមាន ត្រីព្រួល ត្រីកេស ត្រីក្អែក ត្រីពោល ត្រីប៉ាសេអ៊ី ត្រីប៉ារ៉ា ដោយ​មាន​តម្លៃខ្ពស់ ក្នុងនោះត្រីក្អែក ១គីឡូ ២៥០០០រៀល ត្រីពោល ៣០០០០រៀល ទៅ ៤០០០០រៀល ដោយ​​ឡែក​ត្រីប៉ាសេអ៊ីនេះ ចាប់ពីទម្ងន់ក្រោមមួយគីឡូថ្លៃជាង ១០ម៉ឺនរៀល ក្នុងមួយ គីឡូ។


លោក រ៉ានី បានបន្តទៀតថា មកដល់ខែនេះ ជិតដល់រដូវបិទនេសាទ ហើយត្រីក៏មិនសូវសំបូរ ហើយដល់រដូវបើកឡូតិ៍នេសាទ ទើបសំបូរត្រីវិញ បើនិយាយពីតម្លៃត្រីទន្លេស្ទឹងត្រែង នៅតែមានតម្លៃ​ខ្ពស់​​​​ដដែល ក្នុងស្តង់ត្រីរបស់លោក គឺមានលក់ត្រីស្រស់ៗ អាចឲ្យអថិតិជន ជិត ឬឆ្ងាយ ធ្វើការ​កម្មង់​បានតាម​សេចក្តីត្រូវការ ជានិច្ច៕

No comments

Powered by Blogger.