Header Ads

សិប្បកម្មត្បាញកញ្ជែ្រងដោយដៃ តំាងពីដូនតា ជួយដល់ជីវភាពគ្រួសារ នៅក្នុងភូមទឹកចេញ

ខេត្តកំពង់ឆ្នាំងៈ

ដោយ៖ ឌឹម គឹមហាក់


 សិប្បកម្មត្បាញកញ្ជែ្រងដោយដៃ បានជួយសម្រួលទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក្នុងភូមិ​ទឹកចេញ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលប្រជាពលរដ្ឋក្នុងភូមិ ស្ទើរទាំងអស់ប្រកប មុខរបរ​នេះ ដើម្បីបន្តកេរ្តិ៍តំណែល ពីដូនតាជារៀងរហូតមកដល់ បច្ចុប្បន្ននេះ។

លោក ញ៉ឹប ក្នុងចំណោមអ្នកត្បាញកញ្ជែ្រងជាង ៣០០គ្រួសារ ដែលចាប់យកអាជីពសិប្បកម្ម តម្បាញ​នេះ បានឲ្យដឹងថា មុខរបរនេះបានជួយដល់ជីវភាពគ្រួសារបានច្រើន ពិសេសរបរនេះ​ហើយ បានជួយដល់គ្រួសារ នៅនាទស្សវត្សទី៨០ ដែលពីមុខពុំមានតម្លៃឡើយ តែបានជួយបន្ទុកគ្រួសារ ច្រើន។


 លោក ញ៉ឹប បានបន្តទៀតថា វត្ថុធាតុដើមក្នុងការផលិតកញ្ជ្រែង គឺ យកដើមឫស្សីស្រុក ដោយ​ទិញចូល​ក្នុង ១ដើម ១៥០០០រៀល ដែលអាចត្បាញជាកញ្ជ្រែង ចាប់ពី ១០ ​ទៅ ១៥កញ្ជ្រែង បើត្បាញបាន​តិចមិនអាចរួចថ្លៃចំណេញនោះឡើយ ដោយត្រូវការចំណាយលើខ្សែលួស និងខ្សែនីឡុង ។ លោក ញ៉ឹប បន្តថា ក្នុងមួយថ្ងៃកសិករយើងអាចត្បាញកញ្ជ្រែងចាប់ពី ១០ ទៅ ២០ ដោយការ​ត្បាញ​​តែមួយ មុខប៉ុណ្ណោះ ចំពោះតម្លៃលក់ចេញក្នុងមួយឈុត មានកញ្ជ្រែងតូចធំតម្លៃ ១២០០០​រៀល ចំពោះតម្លៃ ខ្នងសុទ្ធ បានថ្លៃចាប់ពី ១៨ម៉ឺនរៀល ទៅ ២០ម៉ឺនរៀល ។

ការត្បាញកញ្ជ្រែងនេះ មិនថាតែស្ត្រីទេ ដែលអាចចេះនោះ ក៏នៅមានបុរសខ្លះដែល ចេះត្បាញ និងជាន់កញ្ជ្រែង។ លោក ញ៉ឹប បញ្ជាក់ទៀតថា ក្នុងភូមិទឹកចេញ ក្រៅពីអ្នកត្បាញកញ្ជ្រែង ​ក៏នៅក្រុម​ត្បាញចង្អេរ និងក្រុមត្បាញកញ្ជ្រែងអង្ករ ទៅ​តាមក្រុមនីមួយៗ ដែលស្ទើរតែគ្រប់ភូមិទៅហើយ ក្នុង ស្រុករលាប្អៀរនេះ៕

No comments

Powered by Blogger.