Header Ads

សិប្បកម្មពោធិ៍សាត់ ផលិតផ្តិលពីឈើធ្នង់ ដែលមានក្បាច់រចនាដ៏ល្អប្រណិត និងកំពុងពេញនិយម​នៅ​​​ក្នុងស្រុក

ខេត្តពោធិ៍សាត់ៈ

ដោយ៖ សេង ស៊ីដារ៉


ខេត្តពោធិ៍សាត់ ជាខេត្តសំបូរទៅដោយសិប្បកម្មគ្រប់បែបយ៉ាង ដូចជា សិប្បកម្មផលិតពីថ្មកែវ មាន​ចំលាក់ផ្តិលថ្មកែវ ដែលបានធ្វើជានិម្មិតរូបប្រចាំខេត្ត ហើយក៏នៅមានសិប្បកម្មភាគច្រើន​ទៀតផលិត ចេញ​ពីឈើធ្នង់ យកមកកែច្នៃជាផ្តិលឈើ ប្រកបដោយក្បូរក្បាច់រចនារស់រវើក។

នៅក្នុងចំណោមសិប្បកម្មទាំងនោះ មានសិប្បកម្មពោធិ៍សាត់ បានកែច្នៃដោយយកឈើធ្នង់ ទៅកែ​ច្នៃជា​រូបផ្តិល ឬផ្តិលថ្ម ផ្តិលដែកផងដែរ។

អ្នកស្រី ពេជ្រ ម្ចាស់សិប្បកម្មពោធិ៍សាត់ បានរៀបរាប់ឲ្យ​ដឹងថា ការកែច្នៃផ្តិលឈើ ដោយឈើធ្នង់នេះ ​គឺ យើង​ប្រើដោយដៃ អស់រយៈពេលជាងមួយអាទិត្យ ទើបទទួលបានផលិត​ផលសម្រេច ក្នុងនោះ​ផ្តិលចំលាក់ឈើមួយគូរ លក់បាន ១១០ដុល្លារ ហើយនៅក្នុងសិប្បកម្មនេះ ផលិតផល ដែលថ្លៃខ្ពស់​ជាង​គេ​​បំផុតគឺ ២០០ដុល្លារ។

អ្នកស្រី ពេជ្រ បានបន្ថែមទៀតថា សិប្បកម្មពោធិ៍សាត់យើង ច្រើនតែយកកំទេចឈើ យកមកកែច្នៃ ជារូបចំលាក់ផ្សេងៗ ដែលជាទីទាក់ទាញដល់អតិថិជនក្នុងស្រុក ពិសេស មានការកម្មង់ទិញជាច្រើន​ពី​ភ្នំពេញ។ ត្បិតតែផ្តិលឈើនេះ មិនអាចដាក់ទឹកបានក៏ពិតមែន ប៉ុន្តែផ្តិលឈើនេះ បានក្លាយទៅគ្រឿង​សង្ហារឹម​មួយ សម្រាប់ដាក់តាំងផ្ទះ ឬនៅតាមហាងធំៗ ពិសេសបានអភិរក្ស​ និងទុកជាស្នាដៃ សម្រាប់​ឲ្យកូនចៅជំនាន់ក្រោយធ្វើការសិក្សាបន្តទៅទៀត៕

No comments

Powered by Blogger.